កីឡា
Arsenal កំពុងកាន់កំណត់ត្រាជាក្រុមបានលេខ ២ ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រលីគកំពូលអង់គ្លេស
ក្រុមកាំភ្លើងធំ Arsenal កំពុងកាន់កំណត់ត្រា ជាក្រុមឈរចំណាត់ថ្នាក់លេខ ២ ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ Premier League ខណៈនៅរដូវកាល ២០២៥-២០២៦ ពួកគេកំពុងស្ថិតលើដានចាស់ ដែលអាចមានភាគរយឈរលេខ ២ ម្តងទៀត។

នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៍ ទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២៦ ក្រុម Arsenal បានភ្លាត់ស្មើក្រុមកំពុងឈរនៅបាតតារាង Wolves ២-២ ដែលបានធ្វើឱ្យពួកគេបច្ចុប្បន្នមានគម្លាតពិន្ទុពីក្រុមឈរលេខ ២ Manchester City ៥ ពិន្ទុ។ ទោះជាយ៉ាងណា Man City នៅសល់ការប្រកួត ១ ប្រកួតទៀត។ ដូច្នេះ ប្រសិនបើការប្រកួតទល់នឹងក្រុម Newcastle នៅថ្ងៃ អាទិត្យ ទី ២២ ក្រុម Man City ឈ្នះ នោះគម្លាតពិន្ទុនឹងនៅសល់ត្រឹមតែ ២ ពិន្ទុប៉ុណ្ណោះ។
ចំណុចនេះបានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង ដោយសារ Arsenal បានមានរឿងដដែលៗបែបនេះ ៣ រដូវកាលជាប់គ្នាមកហើយ។ ពួកគេតែងតែបង្ហាញទម្រង់លេងល្អនៅដើមរដូវកាល ហើយបែជាមានទម្រង់លេងធ្លាក់ចុះនៅចុងរដូវកាល ដែលធ្វើឱ្យពួកគេខកខានឈ្នះពាន Premier League និងទទួលបានត្រឹមជើងឯករងដល់ទៅ ៣ រដូវកាលជាប់គ្នា។

គិតត្រឹមបច្ចុប្បន្ន Arsenal កំពុងឈរជាក្រុមបានចំណាត់ថ្នាក់លេខ ២ ច្រើនបំផុត ចាប់តាំងពីលីគកំពូល អង់គ្លេស ប្រែឈ្មោះមកជា Premier League នៅឆ្នាំ ១៩៩២ ដោយមានកំណត់ត្រាចំនួន ៩ លើក។ យ៉ាងណា ក្រុមកាំភ្លើងធំក៏ធ្លាប់លើកពានបាន ៣ លើកផងដែរ គឺនៅរដូវកាល ១៩៩៧-៩៨, ២០០១-២០០២ និង ២០០៣-២០០០៤។
ងាកមកកាន់រដូវកាល ២០២៥-២០២៦ នេះវិញ តំណែងកំពូលតារាងរបស់ Arsenal កំពុងមានភាពផុយស្រួយនៅឡើយ ដោយសារមួយរយៈចុងក្រោយនេះពួកគេភ្លាត់ចាញ់ និងស្មើច្រើន ហើយបើ Man City ដែលជាក្រុមគូប្រជែងវិញ កំពុងឡើងជើងគួរឱ្យកត់សម្គាល់។ ដូច្នេះ បើរដូវកាលនេះ Arsenal ភ្លាត់ទទួ់បានចំណាត់ថ្នាក់លេខ ២ ទៀត នឹងនឹងក្លាយជាលើកទី ១០ ហើយ ក្នុងប្រវត្តិសាស្ត្រ Premier League៕

អត្ថបទ៖ សេម កុសម
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


