កីឡា
កីឡាករ Arsenal ដល់ ១១ នាក់របួស ពេលលេងឱ្យជម្រើសជាតិ ចំពេលក្រុមមមារញឹកប្រជែងពាន
កីឡាកររបស់ក្លិប Arsenal ដល់ទៅ ១១ នាក់បានរងរបួស អំឡុងពេលលេងឱ្យជម្រើសជាតិក្នុងថ្ងៃ FIFA’s Day ស្របពេលក្រុមកាំភ្លើងធំកំពុងមមាញឹកខ្លាំង ដើម្បីប្រជែងពានធំ ៣ នៅចុងរដូវកាល ២០២៥-២០២៦។

យោងតាមអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹង ថា មានកីឡាករ ១១ នាក់បានរងរបួស អំឡុងពេលលេងឱ្យជម្រើសជាតិរបស់ពួកគេរៀងៗខ្លួន ហើយកីឡាករទាំងនោះត្រូវបានដកឈ្មោះពីក្រុមភ្លាមៗ។ កីឡាករទាំង ១១ នាក់នោះរួមមាន Bukayo Saka, Declan Rice, Noni Madueke, Eberechi Eze, Jurrien Timber, Martín Zubimendi, Leandro Trossard, William Saliba, Gabriel Magalhães, Piero Hincapié និង Martin Ødegaard។

សមាសភាពកីឡាកររបួសខាងលើ គឺសុទ្ធតែជាកីឡាករសំខាន់ៗក្នុងក្រុមធំរបស់ Arsenal នៅរដូវកាលនេះ។ យ៉ាងណាមិញ បញ្ហារបួសនេះ ក៏បានបង្កជាការព្រួយបារម្ភផងដែរ សម្រាប់ក្រុមកាំភ្លើងធំទាំងមូល ដោយសារពួកគេកំពុងស្ថិតនៅក្នុងបេក្ខភាពប្រជែងពាន ៣ ដូចជា Premier League (កំពុងឈរកំពូលតារាង), Champions League (ឈានចូលវគ្គ ៨ ក្រុម) និងពាន FA Cup (ឈានចូលវគ្គ ៨ ក្រុម)។
ទោះបីជាយ៉ាងណា មិនទាន់មានព័ត៌មានលម្អិតអំពីបញ្ហារបួសរបស់កីឡាករទាំង ១១ នាក់នេះនោះទេ ថា តើពួកគេមានស្ថានភាពរបួសកម្រិតណា និងត្រូវសម្រាកនៅក្រៅទីលានរយៈពេលប៉ុន្មាន៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabrizio Romano
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


