កីឡា
Saka ឡើងឈរ Top 5 ជាកីឡាករមានប្រាក់ឈ្នួលខ្ពស់បំផុតនៅលីគ អង់គ្លេស ក្រោយបន្តកុងត្រាថ្មី
ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស Bukayo Saka បានឡើងមកឈរចំណាត់ថ្នាក់លំដាប់កំពូលទាំង ៥ ជាកីឡាករមានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្របខណ្ឌលីគកំពូល អង់គ្លេស Premier League ក្រោយបន្តកិច្ចសន្យាថ្មីជាមួយក្រុមកាំភ្លើងធំ Arsenal។

Saka ជាយុវជនថ្នាលរបស់ Arsenal ផ្ទាល់តែម្តង ដោយបានតម្លើងមកកាន់ក្រុមធំជាលើកដំបូងនៅរដូវកាល ២០១៩-២០២០។ កីឡាករមានកិច្ចសន្យាដល់រដូវក្តៅឆ្នាំ ២០២៧ ប៉ុន្តែឥឡូវនេះកីឡាករវ័យ ២៤ ឆ្នាំ បានសម្រេចបន្តកិច្ចសន្យារយៈពេល ៥ ឆ្នាំបន្ថែមទៀតជាមួយក្រុមកាំភ្លើងធំ ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០៣១។ ប្រការនេះ បានធ្វើឱ្យរូបគេទទួលបានប្រាក់ពលកម្មរហូតដល់ទៅ ៤០ ម៉ឺនដុល្លារអាមេរិកក្នុងមួយសប្តាហ៍ ដែលជាចំនួនច្រើនជាងគេបំផុតនៅក្លិប និងស្ថិតនៅលំដាប់លេខរៀងទី ៥ ក្នុងលីគកំពូល អង់គ្លេស។

បច្ចុប្បន្ន Erling Haaland របស់ Manchester City ឈរលេខ ១ ជាកីឡាករមានប្រាក់ពលកម្មថ្លៃបំផុតនៅ អង់គ្លេស ពោលគឺចំនួន ៧០.៦ ម៉ឺនដុល្លារអាមេរិកក្នុងមួយសប្តាហ៍។ ខ្សែប្រយុទ្ធរបស់ Liverpool កីឡាករ Mohamed Salah ឈរលេខ ២ រកបាន ៥៤ ម៉ឺនដុល្លារអាមេរិកក្នុងមួយសប្តាហ៍។ ខ្សែបម្រើ Casemiro របស់ Manchester United ឈរលេខ ៣ រកបាន ៤៧ ម៉ឺនដុល្លារអាមេរិកក្នុងមួយសប្តាហ៍។

ខ្សែការពារ Virgil van Dijk របស់ Liverpool ឈរលេខ ៤ រកបាន ៤៧ ម៉ឺនដុល្លារអាមេរិកក្នុងមួយសប្តាហ៍ដូចគ្នា និងចុងក្រោយ Saka រកបាន ៤០ ម៉ឺនដុល្លារអាមេរិកក្នុងមួយសប្តាហ៍ ដែលស្មើគ្នាជាមួយ Bruno Fernandes ខ្សែបម្រើរបស់ Manchester United ផងដែរ៕


ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


