កីឡា
ក្រុមបាល់ទះនារីម្ចាស់ផ្ទះថៃចាញ់៤ប្រកួតជាប់គ្នាក្នុងជើងឯកពិភពលោក
ក្រុមម្ចាស់ផ្ទះថៃធ្វើមិនបានល្អទេក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់បាល់ទះនារីពិភពលោក FIVB Volleyball Women’s Nations League ឆ្នាំ២០២៤។

ក្រុមបាល់ទះនារីថៃប្រកួតបាន៤លើកក្នុងវគ្គសន្សំពិន្ទុក្នុងពូល ប៉ុន្តែពួកគេចាញ់ទាំងអស់។ ការប្រកួតទី១ វគ្គសន្សំពិន្ទុក្នុងពូល នារីថៃ បានចាញ់ក្រុមនារីអាមេរិក ៣-១។ ការប្រកួតទី២ ពួកគេបន្តចាញ់ក្រុមស៊ែប៊ី ៣-០។ ការប្រកួតទី៣ក្រុមនារីថៃ ចាញ់កាណាដា ៣-១ និងការប្រកួតទី៤ ក្រុមនារីកូរ៉េខាងត្បូង ៣-១។
បច្ចុប្បន្នក្រុមបាល់ទះនារីថៃកំពុងឈរនៅលេខ១៥ ក្នុងចំណោម១៦ ក្នុងតារាងពិន្ទុ ក្រោយចាញ់៤លើក មិនទាន់មានពិន្ទុរាប់។ សម្រាប់ការប្រកួតក្នុងវគ្គសន្សំពិន្ទុ ក្រុមទាំង១៦ ត្រូវប្រជែងគ្នាដើម្បីយកចំណាត់ថ្នាក់លេខ១ដល់លេខ៧ សម្រាប់ការឡើងវគ្គ៨ក្រុមចុងក្រោយ ជាមួយក្រុមនារី ដែលទទួលបានសិទ្ធិឡើងដោយស្វ័យប្រវត្តិក្នុងនាមជាម្ចាស់ផ្ទះ។

ការប្រកួតវិលជុំសន្សំ FIVB Volleyball Women’s Nations League ឆ្នាំ២០២៤ នឹងត្រូវបញ្ចប់នៅថ្ងៃទី១៦ ខែមិថុនា។ ឆ្លងកាត់៤ប្រកួតកន្លងទៅ ក្រុមបាល់ទះនារីប៉ូឡូញ និង ប្រេស៊ីល រកបាន១២ពិន្ទុដូចគ្នា ពីការឈ្នះទាំង៤លើកដូចគ្នា៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


