កីឡា
លីគកំពូលប៊ុលហ្គារី ដាក់អាជ្ញាកណ្ដាលជាស្រ្ដីកាត់ក្ដីលើកដំបូង
នេះជាប្រវត្តិសាស្ត្រថ្មីសម្រាប់វិស័យបាល់ទាត់ក្នុងប្រទេសប៊ុលហ្គារី ដោយអនុញ្ញាតឲ្យអាជ្ញាកណ្តាលជាស្ត្រីទទួលបន្ទុកក្នុងការកាត់សេចក្ដីសម្រាប់ការប្រកួតលីគកំពូលក្នុងប្រទេសរបស់ខ្លួនលើកដំបូង។

អ្នកស្រីអាជ្ញាកណ្ដាល Hristiana Guteva អាយុ៣៣ឆ្នាំ ត្រូវបានតែងតាំងជាអ្នកកាត់សេចក្ដីក្នុងការប្រកួតសប្ដាហ៍ទី៣៤ ក្នុងជំនួបក្រុម FC Krumovgrad ជួបជាមួយក្រុម Levski Sofia ក្នុងលីគ efbet League។
បើតាមការនិយាយពីលីគបាល់ទាត់អាជីពនៅប្រទេសប៊ុលហ្គារី បានលើកឡើងថា៖«អ្នកស្រីអាជ្ញាកណ្ដាល Hristiana Guteva គឺជាអាជ្ញាកណ្តាលជាប់ឈ្មោះក្នុងបញ្ជីចំណាត់ថ្នាក់របស់ FIFA សម្រាប់រយៈពេល៧ឆ្នាំចុងក្រោយនេះ ហើយក្នុងពេលនេះអ្នកស្រីអាជ្ញាកណ្ដាលរូបនេះបានដឹកនាំការប្រកួតនៅក្នុងលីគទី២ក្នុងប្រទេសប៊ុលហ្គារី»។
«រហូតមកដល់ពេលនេះ អ្នកស្រី Hristiana ធ្វើជាអាជ្ញាកណ្តាលទី៤ និងមានបទពិសោធក្នុងក្នុងការកាត់សេចក្ដីប្រព័ន្ធ VAR។ បូករួមជាមួយភាពជោគជ័យជាបន្តបន្ទាប់ អ្នកទទួលបានការទុកចិត្តពីគណៈកម្មការអាជ្ញាកណ្តាល សម្រាប់ការបង្ហាញខ្លួនលើកដំបូងនៅក្នុងការប្រកួតកម្រិតខ្ពស់បំផុតសម្រាប់ការប្រកួតជើងឯករបស់ប្រទេសយើង»។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហព័ន្ធបាល់ទាត់ពិភពលោក FIFA, UEFA និងសហព័ន្ធកីឡាបាល់ទាត់ប៊ុលហ្គារី បានដាក់ក្នុងកម្មវិធីរបស់ពួកគេ ក្នុងការអភិវឌ្ឍបាល់ទាត់របស់ផ្សារភ្ជាប់ជាមួយស្ត្រី។ ការផ្តល់ទំនុកចិត្តដល់អ្នកស្រី Hristiana Guteva គឺជាភស្តុតាងច្បាស់លាស់នៃការកើនឡើងនៃអាជ្ញាកណ្តាលស្ត្រីនៅក្នុងប្រទេសប៊ុលហ្គារី៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Insideworldfootball
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


