កីឡា
ឡើងលីគកំពូល ក្លិបឡាយហ្វ ដាក់គោលដៅ អភិវឌ្ឍក្រុមជាងការឈ្នះពាន
ក្លិបបាល់ទាត់ ឡាយហ្វ បានដាក់គោលដៅចម្បងក្នុងការអភិវឌ្ឍក្រុមជាជាងការឈ្នះពានក្នុងរយៈពេលខ្លីសម្រាប់ការឡើងទៅកាន់លីគកំពូលជាលើកដំបូង បន្ទាប់ពីក្រុមខេត្តព្រះសីហនុមួយនេះបានឈ្នះជើងឯកលីគទី២។

ក្លិបបាល់ទាត់ ឡាយហ្វ អេហ្វស៊ី ទើបតែត្រូវបានកើតឡើងកាលពីដើមឆ្នាំ២០២៣ ប៉ុន្តែដោយមានធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុគ្រប់គ្រាន់ក៏ត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតពានរង្វាន់លីគទី២សម្រាប់រដូវកាល២០២៣-២៤។ សម្រាប់ការចូលរួមប្រកួតលីគទី២លើកដំបូងនេះ ពួកគេបានឈ្នះជើងឯក និងបានឡើងមកកាន់លីគកំពូលកម្ពុជា។

ទោះបីជាបានឈ្នះជើងឯកលីគទី២ក្នុងរយៈពេលមួយដ៏ឆាប់រហ័ស ក៏លោក Peter Koo អគ្គលេខាធិការក្លិបបាល់ទាត់ ឡាយហ្វ បានប្រាប់ថា តាមពិតលោកក៏ភ្ញាក់ផ្អើលដែរដែលក្លិបរបស់លោកបានឈ្នះជើងឯកសម្រាប់រដូវកាលដំបូង ពីព្រោះគោលដៅចម្បងរបស់ក្លិបគឺមិនមែនគិតលើតែការប្រកួតឈ្នះ ចាញ់ ឬឈ្នះជើងឯកទេ ប៉ុន្តែដាក់គោលដៅអភិវឌ្ឍដើម្បីក្លាយជាក្លិបរឹងមាំឈរជើងយូរអង្វែងនៅលើទឹកដីកម្ពុជា។
លោក Peter Koo បានលើកឡើងថា ៖«ទី១ យើងត្រូវផ្តោតលើបច្ចេកទេសលេងលើទីលាន។ ឥឡូវនេះយើងមានលោកគ្រូ ប្រាក់ សុវណ្ណារ៉ា បានចូលរួមជាមួយយើង។ ក្រុមការងារគ្រូបង្វឹករបស់យើងត្រូវតែយកចិត្តទុកដាក់ពីរបៀបលេង និងទស្សនាវិជ្ជា ទាំងខ្ញុំ ទាំងថ្នាក់ដឹកនាំ ប្រធានក្លិប។ យើងត្រូវពិភាក្សាឲ្យត្រឹមត្រូវ។ យើងមានស្រាប់ហើយ តែយើងចង់ធ្វើឲ្យពិស្តារដើម្បីឲ្យក្លិបមានទស្សនវិជ្ជាមួយដែលយើងលេងរបៀបតែមួយ។ ទី២ កីឡាករដែលយើងត្រូវតែច្បាស់លាស់ក្នុងការជ្រើសរើស និងអភិវឌ្ឍ ហើយទី៣គឺផ្តោតយកចិត្តទុកដាក់លើការហ្វឹកហាត់ ពីព្រោះលីគទី២ និងលីគទី១ខុសគ្នាឆ្ងាយណាស់ក្នុងការប្រកួតប្រជែង»។

លោកបានបន្តថា អ្នកគាំទ្រ និងអ្នកចូលចិត្តស្រឡាញ់បាល់ទាត់ត្រូវតែយល់ថា ការបង្កើតក្លិបមួយ មិនមែនដើម្បីឈ្នះពានភ្លាមៗទេ។
«យើងចាប់ផ្តើមដំបូង គោលដៅរបស់យើងគឺអភិវឌ្ឍធនធានកីឡាករ ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ។ ប្រសិនបើអត់មានមូលដ្ឋានគ្រឹះទាំងនេះរឹងមាំទេ គឺយើងមិនអាចឈរជើងបានយូរទេ ១០ទៅ១៥ឆ្នាំក្រោយអាចនឹងមានបញ្ហា។ អីចឹងសំខាន់ជាងគេ ឥឡូវនេះគឺមិនមែនដើម្បីឈ្នះពានទេ ប៉ុន្តែរៀបចំខ្លួនឲ្យមាននិរន្តភាពយូរអង្វែង។ យើងចាប់ផ្តើមនៅឆ្នាំ២០២៣ អីចឹង១០០ឆ្នាំក្រោយ ចង់ឲ្យអ្នកគាំទ្រសម្លឹងមើលមកឆ្នាំ២០២៣ថាតើយើងមានប្រវត្តិយ៉ាងណា»។

ក្លិបបាល់ទាត់ឡាយហ្វស្ថិតក្រោមការគ្រប់គ្រងរបស់សាកលវិទ្យាល័យឡាយហ្វ នៅខេត្តព្រះសីហនុ ដែលមានកីឡាករជានិស្សិតរៀនជំនាញគ្រប់គ្រងកីឡា។ លោក Peter Koo ជាជនជាតិកូរ៉េបានមករស់នៅប្រទេសកម្ពុជាតាំងពីអាយុ២ឆ្នាំ និងបានបញ្ចប់ការសិក្សាជំនាញគ្រប់គ្រងកីឡានៅសហរដ្ឋអាមេរិក ដូច្នេះលោកកំពុងប្រើប្រាស់ជំនាញក្នុងការដឹកនាំក្លិបឲ្យរីកចម្រើន៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


