កីឡា
នារីថៃរកបានជ័យជម្នះដំបូង ក្នុងការប្រកួតបាល់ទះនារីពិភពលោក
ក្រុមបាល់ទះនារីថៃរកបានជ័យជម្នះដំបូងក្នុងការប្រកួតពានរង្វាន់បាល់ទះនារីពិភពលោក FIVB Volleyball Women’s Nations League ឆ្នាំ២០២៤។

ក្នុងការប្រកួតសប្ដាហ៍ទី២ វគ្គវិលជុំសន្សំពិន្ទុ ក្រុមបាល់ទះនារីថៃបានយកឈ្នះក្រុមបាល់ទះនារីសាធារណរដ្ឋដូមីនីកែន ក្នុងលទ្ធផល ៣-១ (២៥-២២, ២០-២២, ២៥-១៧, ២៦-២៤)។ នេះជាជ័យជម្នះលើកដំបូងរបស់ពួកគេក្រោយឆ្លងកាត់ការប្រកួត៥រួចមកហើយ។ បច្ចុប្បន្នក្រុមនារីថៃកំពុងឈរនៅលេខ១៣ បណ្ដោះអាសន្ន ក្រោយប្រកួត៥លើក ឈ្នះ១ និងចាញ់៤ មាន៣ពិន្ទុ។ ក្រុមនារីមានសិទ្ធិឡើងទៅវគ្គ៨ក្រុមចុងក្រោយក្នុងនាមជាម្ចាស់ផ្ទះ ដូច្នេះការប្រកួតវគ្គវិលជុំសន្សំពិន្ទុ ពួកគេមិនសូវមានសម្ពោធទេ។
សម្រាប់ការប្រកួតបន្ទាប់ ក្រុមនារីថៃត្រូវជួបជាមួយក្រុមនារីបារាំង នៅថ្ងៃទី៣១ ខែឧសភា វេលាម៉ោង១១:៣០ថ្ងៃត្រង់។ ក្រុមបាល់ទះនារីបារាំងក្នុងការប្រកួត FIVB Volleyball Women’s Nations League ឆ្នាំ២០២៤ ក៏ធ្វើមិនបានល្អដែរ បន្ទាប់ពីប្រកួត៤លើក ឈ្នះ១ ចាញ់៣ មាន៣ពិន្ទុ ឈរនៅលេខ១៤ បណ្ដោះអាសន្ន។ មុនពេលជួបក្រុមនារីថៃក្រុមនារីបារាំងត្រូវជួបអុីតាលី និងក្រុមនារីសាធារណរដ្ឋដូមីនីកែន។

សម្រាប់លទ្ធផល១គូទៀតកាលពីយប់ម្សិលមិញក្រុមបាល់ទះនារីប្រេស៊ីលបានយកឈ្នះក្រុមបាល់ទះនារីជប៉ុន យ៉ាងលំបាកក្នុងលទ្ធផល ៣-២ (២៤-២៦, ២៦-២៤, ១៩-២៥, ២៥-២០, ១៥-១១)៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


