កីឡា
អតីតទាហានសេណេហ្គាល់វ័យ៩០ឆ្នាំ១រូបទទួលបានឱកាសពិសេសកាន់ភ្លើងគប់កីឡាអូឡាំពិក
អតីតទាហានជនជាតិសេណេហ្គាល់មួយរូបគឺ លោក Oumar Dieme ដែលមានវ័យ៩០ឆ្នាំទទួលបានឱកាសដ៏អស្ចារ្យមួយដើម្បីកាន់ភ្លើងគប់កីឡាអូឡាំពិក ក្នុងអំឡុងពេលពិធីបើកការប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉ារីសនាពេលខាងមុខ។

លោក Dieme ទទួលបានការចងចាំ ក្នុងនាមរូបលោកស្ថិតក្នុងជំលោះនៃទាហានជើងទឹកអាហ្វ្រិកដែលបានបម្រើប្រទេសបារាំង ទាំងនៅក្នុងសង្គ្រាមលោក និងជម្លោះអាណានិគមជាច្រើន។
អតីតយុទ្ធជនសង្គ្រាមត្រូវបានជ្រើសរើសជាអ្នកកាន់ភ្លើងម្នាក់ ដើម្បីកាន់អណ្តាតភ្លើងអូឡាំពិក នៅពេលដែលភ្លើងគប់ឆ្លងកាត់តាមតំបន់ Seine-Saint-Denis ក្នុងទីក្រុងប៉ារីស សម្រាប់ការបើកហ្គេមនៅចុងខែកក្កដា។
លោកបាននិយាយថា ៖«ខ្ញុំគឺជាអ្នកនៅរស់រានមានជីវិតតែម្នាក់គត់។ វាគឺជាអព្ភូតហេតុដែលខ្ញុំត្រូវបានជ្រើសរើស។ បើគិតពីអាយុ ខ្ញុំចង់មានកូនប្រុសរបស់ខ្ញុំចូលរួមរត់ជាមួយផងដែរ»។

សំណើរបស់នាយកដ្ឋាននេះត្រូវបានអនុម័តដោយអ្នករៀបចំ ដោយសម្គាល់អតីតកន្លែងស្នាក់នៅរបស់ Dieme នៅក្នុងតំបន់នេះ មុនពេលលោកផ្លាស់ទៅសេណេហ្គាល់នៅឆ្នាំ២០២៣។
លោក Stephane Troussel ប្រធាននាយកដ្ឋាននៅតំបន់ Seine-Saint-Denis បាននិយាយថា ៖«ការជ្រើសរើសលោក Oumar Dieme ដោយសារលោករួមចំណែកដល់ការងារសំខាន់នៃការចងចាំ ពីព្រោះទាហានសេណេហ្គាល់ត្រូវបានបំភ្លេចចោលយូរពេកនៅក្នុងការចងចាំរួមរបស់យើង»។
លោក Dieme ស្ថិតក្នុងចំណោមទាហានជាច្រើនដែលសាទរពីអតីតអាណានិគមបារាំងនៅទ្វីបអាហ្រ្វិក ដែលបានបម្រើការនៅក្នុងកងពលមានឈ្មោះថា Senegalese Tirailleurs ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៥៧។ លោកបានចូលរួមជាមួយអង្គភាពនេះនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ១៩៥៣៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


