កីឡា
ប៉ូឡូញនិងប្រេស៊ីល មិនទាន់ស្គាល់បរាជ័យក្នុងការប្រកួតបាល់ទះនារីពិភពលោក
កាប្រកួតបាល់ទះនារីពិភពលោកនារី FIVB Volleyball Women’s Nations League ឆ្នាំ២០២៤ ក្នុងវគ្គវិលជុំសន្សំពិន្ទុដំណើរការបានចំនួន៦ប្រកួត ក្នុងនោះក្រុមបាល់ទះនារីជម្រើសជាតិប៉ូឡូញ និងប្រេស៊ីល ជាក្រុម២មិនទាន់ស្គាល់បរាជ័យដូចគ្នា។

ក្រុមនារីបូឡ៉ញចាប់ផ្ដើមការប្រកួតបានយ៉ាងល្អ កំពុងឈរនៅលេខ១ បណ្ដោះអាសន្នក្នុងតារាងពិន្ទុ បន្ទាប់ពីប្រកួត៦លើក ឈ្នះទាំង៦ មាន១៨ពិន្ទុ។ ប៉ូឡូញកំពុងបោះជំហានទៅកាន់វគ្គ៨ក្រុមចុងក្រោយ ខណៈការប្រកួតវិលជុំសន្សំពិន្ទុនៅសល់៦ប្រកួតទៀត។
លទ្ធផល៦ប្រកួតរបស់ក្រុមបាល់ទះនារីប៉ូឡូញ៖
- ប៉ូឡូញ ៣-០ អុីតាលី
- ប៉ូឡូញ ៣-០ បារាំង
- ប៉ូឡូញ ៣-០ ជប៉ុន
- ប៉ូឡូញ ៣-១ ស៊ែប៊ី
- ប៉ូឡូញ ៣-០ កូរ៉េខាងត្បូង

ក្រុមបាល់ទះនារីប្រេស៊ីលចាប់ផ្ដើមបានយ៉ាងល្អ ក្រោយប្រកួត៦លើក ឈ្នះទាំង៦ មាន១៧ពិន្ទុ ឈរនៅលេខ២ក្នុងតារាងពិន្ទុ។ ក្រុមនារីប្រេស៊ីល កំពុងឈរនៅលេខ២ ក្នុងតារាងចំណាត់ថ្នាក់បាល់ទះនារីពិភពលោក ដូច្នេះការឆ្លងទៅវគ្គ៨ក្រុមចុងក្រោយមិនមែនជាបញ្ហាចោទទេ។ ការប្រកួតបន្ទាប់ ប្រេស៊ីលត្រូវជួបជាមួយក្រុមអុីតាលីជាក្រុមឈរនៅលេខ៣ក្នុងតារាងពិន្ទុ។
លទ្ធផល៦ប្រកួតរបស់ក្រុមបាល់ទះប្រេស៊ីល៖
- ប្រេស៊ីល ៣-១ កាណាដា
- ប្រេស៊ីល ៣-០ កូរ៉េខាងត្បូង
- ប្រេស៊ីល ៣-១ សហរដ្ឋអាមេរិក
- ប្រេស៊ីល ៣-០ ស៊ែប៊ី
- ប្រេស៊ីល ៣-២ ជប៉ុន

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


