កីឡា
អបអរ! វិសាខាបានឡើងវគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រ ក្រោយឈ្នះ Saitama ៣-១
ក្រុមបាល់ទះវិសាខាបានកក់កៅឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Win+SteakVolleyball Invitation បន្ទាប់ពីការប្រកួតសន្សំពិន្ទុក្នុងពូលចុងក្រោយយកឈ្នះក្រុមជប៉ុន Saitama Azalea ដោយលទ្ធផល ៣-១។

ការប្រកួតទី១ វិសាខា បានយកឈនះ Saitama Azalea ដោយពិន្ទុតឹងតែងខ្លាំង ២៧-២៥។ នៅសិតទី២ហាក់ដូចធូរបន្តិចវិសាខាឈ្នះដោយពិន្ទុ ២៥-១៨ ប៉ុន្តែនៅសិតទី៣បានចាញ់ដោយពិន្ទុ ២៥-២៧ និងនៅសិតទី៣ទទួលបានជ័យជម្នះដោយពិន្ទុ ២៥-២៣។

ការប្រកួតសន្សំពិន្ទុទី១ វិសាខា បានយកឈ្នះក្រុមអូស្ត្រាលី Volleyball Academy ដោយលទ្ធផល ៣-០ (២៦-២៤, ២៥-២៣ និង ២៥-១៨) និងការប្រកួតទី២ វិសាខា បានចាញ់ពិន្ទុ Win Streak ទាំងតឹងតែងបំផុតដោយប្រើពេលយ៉ាងយូររហូតដល់៥សិត គឺលទ្ធផល ២-៣ (២២-២៥, ២៥-២២, ១៩-២៥, ២៧-២៥ និង ១៣-១៥។

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វិសាខា ត្រូវប៉ះក្រុមលេខ១ក្នុងពូល A នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


