Connect with us

កីឡា

កីឡដ្ឋាន៥ រៀបចំប្រកួតវគ្គផ្ដាច់ព្រ័ត្រ EURO រយៈពេល២០ឆ្នាំចុងក្រោយ

បានផុស

នៅ

ក្នុង​រយៈ​ពេល​២០ឆ្នាំចុងក្រោយនេះ​មាន​តែ​កីឡដ្ឋាន​ចំនួន​៥​​បាន​រៀបចំ​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ជើង​ឯក​ទ្វីប​អឺរ៉ុប UEFA EURO ​បាន​យ៉ាងល្អ ដើម្បីបញ្ជាក់ពីសមត្ថភាពរបស់ប្រទេស​ជាម្ចាស់ផ្ទះ។ ខាងក្រោមនេះជាកីឡដ្ឋានទាំង៥ រៀបចំការប្រកួតវគ្គផ្ដាច់ព្រ័ត្រ EURO ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. កីឡដ្ឋាន Wembley

ជើង​ឯក​អឺរ៉ូ​ UEFA EURO ឆ្នាំ២០២០ ​លើកមកធ្វើនៅឆ្នាំ២០២១ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ នៅ​ពេល​អង់គ្លេស​ជាម្ចាស់ផ្ទះ។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃទី១១ ខែកក្ដដា ក្រុម​ម្ចាស់​ផ្ទះ​អង់គ្លេស​បាន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ អុីតាលី នៅ​សមរភូមិ​បៃតង​ Wembley ​ដែលជាកីឡដ្ឋានធំជាងគេប្រចាំប្រទេសអង់គ្លេស អាចផ្ទុកអ្នកគាំទ្របានចំនួន៩​ម៉ឺន​នាក់។ សម្រាប់អ្នកចូលទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ​ពេល​នោះ​ជាង​៦​ម៉ឺន​នាក់។ កីឡដ្ឋាន Wembley ​ចាប់​ផ្តើម​សាងសង់​​នៅ​ឆ្នាំ២០០៣ និងបើក​ដំណើរការ ឆ្នាំ២០០៧។

២. កីឡដ្ឋាន Stade de France

ព្រឹត្ដិការណ៍ UEFA EURO ឆ្នាំ២០១៦ ប្រទេសបារាំង​ជាម្ចាស់ផ្ទះ។​ Stade de France ជាកីឡដ្ឋានធំជាងគេក្នុងប្រទេសបារាំង ត្រូវបានជ្រើស​​​រើស​រៀបចំការប្រកួតវគ្គផ្ដាច់ព្រ័ត្រក្នុងជំនួបរវាងក្រុមបារាំងជួបជាមួយក្រុមព័រទុយហ្គាល់ ​នៅ​ថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០១៦ ដែលមានអ្នកចូលទស្សនាផ្ទាល់​ជាង​៧​ម៉ឺន​នាក់។ ​កីឡដ្ឋាន Stade de Franc ចាប់​ផ្តើម​សាកសង់ពីឆ្នាំ១៩៩៥ និង​ដំណើរការ​នៅ​ឆ្នាំ១៩៩៨ ​ដែល​អាច​ផ្ទុកអ្នកគាំទ្រ​​បាន​ជាង​៨​ម៉ឺន​នាក់។

៣. កីឡដ្ឋាន Olympic Stadium

ព្រឹតិការណ៍ UEFA EURO ឆ្នាំ២០១២ ប្រទេស​ប៉ូឡូញនិងប្រទេសអ៊ុយក្រែន​ជាសហម្ចាស់ផ្ទះ។ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្ររវាងក្រុមអេស្ប៉ាញជួបជាមួយក្រុមអុីតាលី នៅ​ថ្ងៃទី១ ខែកក្ដដា នៅ​កីឡដ្ឋាន Olympic Stadium នៅក្នុងប្រទេសអ៊ុយក្រែន។ ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នោះ មានអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់​ជាង​៦​ម៉ឺន​នាក់។ Olympic Stadium ជាកីឡដ្ឋានធំបំផុតនៅក្នុងប្រទេសអ៊ុយក្រែន ​ដែល​បាន​បើកដំណើរការ​ នៅ​ឆ្នាំ១៩២៣ ផ្ទុកអ្នកគាំទ្រ​បាន​ជាង​៧​ម៉ឺន​នាក់។

៤. កីឡដ្ឋាន Ernst Happel Stadion

ក្នុងការប្រកួតពានរង្វាន់ UEFA EURO ឆ្នាំ២០០៨ ប្រទេសអូទ្រីស និងប្រទេស​ស្វីស ​ជាសហម្ចាស់ផ្ទះ។ នេះលើកដំបូងដែល​ EURO បើកឲ្យប្រទេស២ធ្វើជាសហម្ចាស់ផ្ទះ។ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្ររវាងក្រុមអាឡឺម៉ង់ និង​ អេស្ប៉ាញ នៅ​ថ្ងៃទី២៩ ខែមិថុនា នៅ​កីឡដ្ឋាន Ernst Happel Stadion នៅក្នុងប្រទេសអូទ្រីស។ ពេលនោះមានអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់​ជាង​៥​ម៉ឺន​នាក់។ Ernst Happel Stadion ជាកីឡដ្ឋានធំបំផុតនៅប្រទេសអូទ្រីស ដែល​​បាន​សាង​សង់​​ឆ្នាំ១៩២៩ និង​បើកដំណើរនៅឆ្នាំ១៩៣១។

៥. កីឡដ្ឋាន Estádio da Luz

ក្នុងព្រឹត្តិការណ៍ UEFA EURO ឆ្នាំ២០០៤ ប្រទេសព័រទុយហ្គាល់ជាម្ចាស់ផ្ទះ។ Estádio da Luz ជាកីឡដ្ឋានធំជាងគេក្នុងប្រទេសព័រទុយហ្គាល់ ត្រូវបានជ្រើសជាតិជាកន្លែង​ប្រកួតវគ្គផ្ដាច់ព្រ័ត្រ រវាង​ម្ចាស់​ផ្ទះ ព័រទុយហ្គាល់ និង ក្រិក នៅ​ថ្ងៃទី៤ ខែកក្ដដា ដោយ​មានអ្នកចូលទស្សនាផ្ទាល់​ជាង​៦​ម៉ឺន​នាក់។ កីឡដ្ឋាន Estádio da Luz បើកដំណើរការនៅឆ្នាំ២០០៣ និងផ្ទុកអ្នកគាំទ្រ​ជាង​៦​ម៉ឺន​នាក់៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​ភាគី​ហត្ថលេខី​នៃ​អនុស្សរណៈ​លើ​ការយោគយល់​គ្នា ស្តីពី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៣-២០២៧

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម៩ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១៦ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម