កីឡា
លំអិតពាន AFC Challenge League ខណៈព្រះខ័នរាជស្វាយរៀងសង្ឃឹមខ្ពស់ឡើងវគ្គ៨ក្រុម
ក្រុមតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង មានសង្ឃឹមខ្ពស់ក្នុងការឡើងវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ AFC Challenge League ឆ្នាំ២០២៤-២៥ បន្ទាប់ពីបានឡើងទៅកាន់វគ្គចែកពូលដោយមិនចាំបាច់ឆ្លងកាត់វគ្គជម្រុះ។

ការប្រកួតត្រូវបែងចែកជា២តំបន់ផ្សេងគ្នាគឺតំបន់អាស៊ីខាងលិច និងតំបន់អាស៊ីខាងកើត ដែលសរុបចំនួន១៨ក្រុម នៅវគ្គចែកពូល។ តំបន់អាស៊ីខាងលិច មាន១២ក្រុម បែងចែកជា៣ពូល ក្នុង១ពូលមាន៤ក្រុម ខណៈក្រុមក្នុងតំបន់អាស៊ីខាងកើតមាន៦ក្រុម បែងចែកជា២ពូល ក្នុង១ពូលមាន៣ក្រុម។

ក្រុមប្រចាំតំបន់អាស៊ីខាងកើត
១-ក្រុម Madura United FC របស់ប្រទេសឥណ្ឌូណេស៊ី
២-ក្រុម Shan United FC របស់ប្រទេសមីយ៉ាន់ម៉ា
៣-ក្រុម ព្រះខ័នរាជស្វាយរៀង របស់ប្រទេសកម្ពុជា
៤-ក្រុម Tainan City FC របស់ឆាយនិសតៃប៉ិ
៥-ក្រុម Young Elephants FC របស់ប្រទេសឡាវ
៦-ក្រុមជើងឯករបស់ប្រទេសម៉ុងហ្គោលី (លីគម៉ុងហ្គោលីមិនទាន់ចប់)
ដូចេ្នះក្រុមព្រះខ័នរាជស្វាយរៀងអាចនឹងជួបក្រុម៣ក្នុងចំណោមក្រុមទាំង៥លើនេះ។ ចំពោះការចាប់ឆ្នោតបែងចែកពូលនឹងធ្វើនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ ក្រោយចប់វគ្គសន្សំពិន្ទុក្នុងពូល ក្រុមលេខ១ និងលេខ២ នៃពូលនីមួយៗ សរុប៤ក្រុម នឹងឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយប៉ះក្រុម៤ផ្សេងទៀតនៅតំបន់អាស៊ីខាងលិច។

ក្រុមប្រចាំតំបន់អាស៊ីខាងលិច
១- ក្រុម Al Arabi SC របស់ប្រទេសគុយវែត
២- ក្រុម FC Arkadag របស់ប្រទេសតួកមេនីស្ថាន
៣- ក្រុម Al Futowa SC របស់ប្រទេសស៊ីរី
៤- ក្រុម Bashundhara Kings របស់ប្រទេសបង់ក្លាដែស
៥- ក្រុម Al Seeb Club របស់ប្រទេសអូម៉ង់
៦- ក្រុម Maziya Sports & Recreation របស់ប្រទេសម៉ាល់ឌីវ
៧- ក្រុម Hilal Al-Quds របស់ប្រទេសប៉ាឡេស្ទីន
៨- ក្រុមជើងឯករបស់ប្រទេសលីបង់ (លីគលីបង់មិនទាន់បញ្ចប់)
៩- ក្រុមធ្លាក់ពី AFC Champions League Two
១០- ក្រុមធ្លាក់ពី AFC Champions League Two
១១- ក្រុមឈ្នះពីការប្រកួតជម្រុះ
១២- ក្រុមឈ្នះពីការប្រកួតជម្រុះ
២ក្រុមដែលធ្លាក់ចេញពី AFC Champions League Two នឹងឡើងទៅកាន់វគ្គចែកពូលដោយស្វ័យប្រវត្តិ។ ក្រុម៤ដែលត្រូវប្រកួតជម្រះបឋមដើម្បីរក២ក្រុមទៀតឡើងទៅវគ្គចែកពូលគឺក្រុម FC Abdysh-Ata របស់សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន ក្រុម Church Boys United របស់ប្រទេសនេប៉ាល់ ក្រុម Paro FC របស់ប្រទេសប៊ូតាន និងក្រុម Attack FC របស់ប្រទេសអាហ្វហ្គានីស្ថាន។

ក្រោយចប់វគ្គសន្សំពិន្ទុ ក្រុមលេខ១និងលេខ២ នៃពូលទាំង៣ ព្រមទាំងក្រុមលេខ២ល្អបំផុត១ក្រុម សរុប៤ក្រុម ក្នុងតំបន់អាស៊ីខាងកើត ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ ដែលប៉ះក្រុម៤មកពីតំបន់អាស៊ីខាងកើត៕
ប្រែសម្រួល៖ ផា រតនា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


