Connect with us

កីឡា

មិន​ធម្មតា! កីឡាករ​ហូឡង់ Silvester ធ្លាប់​លេងក្លិបជា​ច្រើន​ មុន​ពេល​ចូល ព្រះ​ខ័ន​រាជ​ស្វាយរៀង

បានផុស

នៅ

នៅ​ថ្ងៃ​អាទិត្យ ទី​១២ ខែ​កក្កដា ឆ្នាំ ២០២៦ ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ប្រកាស​នាំ​ចូល​កីឡាករ​សញ្ជាតិ​ហូឡង់ Silvester van der Water ដើម្បី​ត្រៀម​​ប្រជែង​ពាន​រង្វាន់​ក្នុង​ស្រុក និង​អន្តរជាតិ​សម្រាប់​រដូវ​កាល​ថ្មី ២០២៦-២៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Silvester van der អាយុ ២៩ ឆ្នាំ កម្ពស់ ១.៨៤ ម៉ែត្រ លេង​ជា​ខ្សែបម្រើ​ប្រយុទ្ធ​ស្លាប ​បាន​ចូល​រួម​ជា​មួយ​ក្លិប​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ទាប់​ពី​ឆ្លង​កាត់​លេង​ឲ្យ​ក្លិប​ជា​ច្រើន។ រូប​គេ​ជា​យុវជន​​ផ្តើម​ចេញ​ពី​ក្លិប SDO Bussum និង Almere City នៅ​ហូឡង់​ចន្លោះ​ឆ្នាំ ២០០៣ ដល់ ឆ្នាំ ២០១៥។

បន្ទាប់​មក​ កីឡាករ​រូបនេះ​បាន​ចាប់​ផ្តើម​ចូល​រួម​ជា​មួយ​ក្រុម​ធំ​ជម្រើស​ដៃ​ទី១​នៅ​ក្លិប Jong Almere City ចន្លោះ​ឆ្នាំ ២០១៥ ដល់ ២០១៨ ដោយ​បង្ហាញ​ខ្លួន​លើ​ទី​លាន ៥១ ប្រកួត និង​រក​បាន ២៧ គ្រាប់។ ចូល​រដូវ​កាល ២០១៨ ដល់ ២០២០ រូប​គេ​បាន​ចូល​រួម​ជា​មួយ​ក្រុម Jong Heracles នៅ​ក្នុង​ប្រទេស​ហូឡង់​ដដែល​ដោយ​លេង​បាន ១៦ ប្រកួត រក​បាន ១២ គ្រាប់។ នៅ​ន្លោះ​ឆ្នាំ ២០១៨ និង ២០២១ រូប​គេ​ក៏​លេង​ឲ្យ​ក្រុម Heracles Almelo ដែល​បង្ហាញ​ខ្លួន​លើ​ទី​លាន ៥៣ ប្រកួត និង​រក​បាន ១០​គ្រាប់។

ចូល​ដល់​ឆ្នាំ ២០២១ កីឡាករ Silvester van der បាន​ចេញ​ក្រៅ​ប្រទេស​ជា​លើក​ក្នុង​អាជីព​របស់​ខ្លួន​ដោយ​ចូល​រួម​ជា​មួយក្លិប Orlando City នៅ​សហរដ្ឋ​អាមេរិក ដែល​ជា​ក្លិប​ចាស់​របស់​កីឡាករ​កម្ពុជា Nick Taylor។ រូប​គេ​លេង​នៅ​ទី​នោះ​បាន ៣២ ប្រកួត រក​បាន ៣ គ្រាប់ និង​ផ្លាស់​ទៅហូឡង់​វិញ​ចូល​រួម​ជា​មួយក្លិប Cambuur ដោយ​លេង​លើ​ទី​លាន​បាន ៣៦ ប្រកួត រក​បាន ៤ គ្រាប់។ ​ឆ្នាំ ២០២៤ ដល់ ឆ្នាំ ២០២៥ រូប​គេ​ត្រូវ​បាន​ក្លិប PEC Zwolle និង RKC Waalwijk ខ្ចី​ជើង​ដោយ​លេង​ឲ្យ​ក្លិប​ទាំង​ពីរ បាន ២៩ ប្រកួត រក​បាន ៤ គ្រាប់។

ចុង​ក្រោយ នៅ​ឆ្នាំ ២០២៥ កីឡាករ​សញ្ជាតិ​ហូឡង់​រូប​នេះ​បាន​ផ្លាស់​ទៅ​ចូល​រួម​ជា​មួយ​ក្លិប Panionios នៃ​លីគ​លំដាប់​ទី២ របស់​ប្រទេស​ក្រិក។​ រូប​គេ​លេង​នៅ​ក្លិប​នេះ​បាន​តែ ១៤ ប្រកួត និង​រក​បាន ២ គ្រាប់​ប៉ុណ្ណោះ ហើយ​ក៏​ចាក​ចេញ​មក​ចូល​រួម​ជា​មួយ​​ក្លិប​ជើង​ឯក​លីគ​កំពូល​កម្ពុជា គឺ ព្រះ​ខ័ន​រាជ​ស្វាយរៀង។

កីឡាករ Silvester van der Water លេង​តួនាទី​ជា​ខ្សែ​បម្រើ​ស្លាប ប៉ុន្តែ​រាល់​ក្លិប​ដែល​រូប​គេ​បាន​លេង​គឺ​សុទ្ធ​តែ​អាច​រក​បាន​គ្រាប់​បាល់។ ឆ្លង​កាត់​លេង​ឲ្យ​ក្លិប​ជា​ច្រើន​ រូប​គេ​រក​បាន​គ្រាប់​បាល់សរុប​មិន​ក្រោម​ ៧០ គ្រាប់​ឡើយ។

វត្តមាន​របស់​កីឡាករ Silvester van der គឺ​ជំនួស​កន្លែង​កីឡាករ​ប្រេស៊ីល Patrick Robson នៅ​តំបន់​បម្រើ​ប្រយុទ្ធ​ស្លាប​ឆ្វេង ខណៈ​នៅ​តំបន់​បម្រើ​ប្រយុទ្ធ​ស្លាប​ស្តាំ​មាន​កីឡាករស្កុតឡែន Connor Shields។ ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​​​កីឡាករ​ហ្គាណា Kwame Pepra ព្រម​ទាំងមានបម្រើ​ការពារ​សញ្ជាតិព័រទុយហ្គាល់​២​នាក់​គឺ Rui Pires និង Tiago Alves៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម