កីឡា
Lunin អាចនឹងចាកចេញ Real Madrid បើគ្មានឱកាសលេង
អ្នកចាំទី Andriy Lunin របស់ក្លិប Real Madrid អាចនឹងចាកចេញពីក្លិបក្នុងអំឡុងពេលទីផ្សារដោះដូររដូវក្តៅនេះ ខណៈកុងត្រារបស់គេនឹងផុតនៅឆ្នាំ២០២៥។

យោងតាមសារព័ត៌មាន The Athletic កីឡាករ Lunin នឹងសម្រេចចិត្តចុងក្រោយអំពីអនាគតរបស់ខ្លួនក្រោយថ្ងៃទី១៥ ខែកក្កដា នៅពេលក្លិប Real Madrid ចាប់ផ្តើមការហ្វឹកហាត់មុនបើករដូវកាល។ អ្នកចាំទីសញ្ជាតិអ៊ុយក្រែនចង់និយាយជាមួយគ្រូបង្វឹក Carlo Ancelotti ទាក់ទងនឹងការទទួលបានឱកាសក្នុងការបង្ហាញខ្លួនលើទីលាន។
កីឡាករ Lunin ប្រាថ្នាចង់ក្លាយជាអ្នកចាំទីជម្រើសដំបូងរបស់ក្រុម Real Madrid ប៉ុន្តែប្រសិនបើគ្មានឱកាសនោះទេ រូបគេនឹងផ្លាស់ទៅកាន់ក្លិបផ្សេង។ កីឡាករបានប្រគល់ភារកិច្ចនេះឲ្យភ្នាក់ងារថ្មីរបស់ខ្លួនរួចហើយគឺលោក Jorge Mendes ក្នុងការស្វែងរកក្លិបថ្មី។

ក្លិប Real Madrid ចង់បន្តកុងត្រាឲ្យកីឡាករ Lunin រហូតដល់ឆ្នាំ២០២៩ ប៉ុន្តែកីឡាកររូបនេះមិនទាន់ផ្តល់ចម្លើយច្បាស់លាស់នោះទេ។ ប្រសិនបើ អ្នកចាំទីរូបនេះចាកចេញ Real Madrid អាចនឹងនាំយកអ្នកចាំទី Kepa Arrizabalaga ពីក្លិប Chelsea។ កាលពីរដូវកាលមុន Lunin បានបង្ហាញខ្លួនបាន៣១ប្រកួតឲ្យក្លិប Real Madrid ហើយរក្សាសំណាញ់ទីមិនឲ្យគូប្រកួតស៊ុតបញ្ចូលទីចំនួន១២លើក៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


