កីឡា
លោក Félix Dalmás ៖«សូមបន្តគាំទ្រ ជឿជាក់លើក្រុមកម្ពុជា»
លោក Félix Dalmás គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាស្នើដល់អ្នកគាំទ្រឲ្យបន្តជឿជាក់លើក្រុមការងារគ្រូបង្វឹក និងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាសម្រាប់ការប្រកួតអន្តរជាតិនាពេលខាងមុខ។

ក្នុងសម្ភាសជាមួយសារព័ត៌មាន«កម្ពុជាថ្មី» លោក Félix Dalmás បានលើកឡើងពីអ្នកគាំទ្រដែលបានទស្សនាការប្រកួតមិត្តភាពអន្តរជាតិជាមួយម៉ុងហ្គោលីកាលពីខែមិថុនាថា នៅកន្លែងណា ក៏ដូចកន្លែងណា អ្នកគាំទ្រតែងតែមាននិន្នាការគាំទ្រទៅតាមប្រភេទកីឡាពេញនិយម ឬក៏កំពុងមានប្រិយភាព។ ទោះបីជាយ៉ាងណា អ្នកគាំទ្រពិតប្រាកដនៅតែបន្តគាំទ្រចំពោះកីឡាដែលខ្លួនស្រឡាញ់ ទោះបីជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។

លោក Félix Dalmás មានប្រសាសន៍ថា ៖«សម្រាប់អារម្មណ៍របស់ខ្ញុំគឺប្រជាជន (អ្នកគាំទ្រកម្ពុជា) នៅទីនេះគឺជាអ្នកគាំទ្រពិតប្រាកដ។ ពួកគាត់មិនមែនជាអ្នកគាំទ្រតែតាមអនឡាញនោះទេ។ អ្នកគាំទ្រពិតប្រាកដគឺបានបង្ហាញពីការគាំទ្រដល់ក្រុមជម្រើសជាតិ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ អ្នកគាំទ្រទាំងនោះគឺជាកម្លាំងថាមពលសម្រាប់ក្រុមកម្ពុជា។ ពួកគាត់គាំទ្រដោយបេះដូងដ៏ស្មោះស្ម័គ្រ និងជាអ្នកជួយជំរុញបាល់ទាត់»។

លោកបានបន្តថា ៖«វាពិតជាអស្ចារ្យណាស់សម្រាប់យើងខ្ញុំ។ ពួកគាត់បានធ្វើឲ្យពួកយើងរំភើបយ៉ាងខ្លាំងនៅពេលឃើញទឹកមុខអ្នកគាំទ្រនៅទីលាន។ ព្រះអើយ! មេឃចាប់ផ្តើមភ្លៀង ប្រហែលជាគ្មានមនុស្សច្រើនទេ ប៉ុន្តែបន្ទាប់មក យើងឃើញអ្នកគាំទ្រកាន់តែច្រើន មេឃភ្លៀងកាន់តែខ្លាំង អ្នកគាំទ្រនៅតែតស៊ូមើល។ វាជាបទពិសោធដ៏អស្ចារ្យ! មិនដឹងថា គួរនិយាយពីអារម្មណ៍បែបណាទេ។ ការគាំទ្ររបស់ពួកគាត់បានផ្តល់ឲ្យយើងមានកម្លាំងចិត្តក្នុងការប្រយុទ្ធនៅលើទីលាន»។

បន្ទាប់ពីធ្លាក់ចេញពីជម្រុះជើងឯកពិភពលោក World Cup តាំងពីជុំបឋម ក្រុមជម្រើសជាតិកម្ពុជាត្រូវស្តាមុខមាត់ឡើងវិញសម្រាប់វគ្គជម្រុះ AFC Asian Cup ជាមួយជម្រើសជាតិស្រីលង្កា នាខែកញ្ញា ឆ្នាំ២០២៤។
លោកគ្រូបង្វឹកជម្រើសជាតិកម្ពុជាបានស្នើឲ្យអ្នកគាំទ្រជឿជាក់ និងបន្តគាំទ្រក្រុមជម្រើសជាតិកម្ពុជាសម្រាប់ការប្រកួតជម្រុះជាមួយស្រីលង្កា។ លោកបានលើកឡើងថា ៖«ខ្ញុំសូមអរគុណប្រជាជនកម្ពុជាចេញពីបេះដូងដ៏បរិសុទ្ធរបស់ខ្ញុំ ពីក្រុមការងារគ្រូបង្វឹក ពីកីឡាករទាំងអស់គ្នា។ សូមជឿជាក់លើយើងខ្ញុំសម្រាប់ការប្រកួតបន្ទាប់។ សូមបន្តគាំទ្រទៀត ពីព្រោះក្រុមទាំងមូលមិនអាចខ្វះអ្នកគាំទ្របានទេ»។

សូមបញ្ជាក់ថា កម្ពុជានឹងធ្វើដំណើរទៅប្រកួតជាមួយស្រីលង្កា នៅថ្ងៃទី៥ ខែកញ្ញា សម្រាប់ជើងទី១ វគ្គជម្រុះ AFC Asian Cup 2027 មុនពេលបើកទ្វារពហុកីឡដ្ឋានជាតិដើម្បីទទួលស្រីលង្កា ជើងទី២ នៅថ្ងៃទី១០ ខែកញ្ញា។ ក្រុមដែលទទួលបានជ័យជម្នះនឹងឡើងទៅកាន់វគ្គសន្សំពិន្ទុក្នុងពូលដែលត្រូវចាប់ឆ្នោតនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


