កីឡា
ព្រះខ័នរាជស្វាយរៀង ឈ្នះធំធេង ៧-០ លើ ទ័ព ឈរលើកំពូលតារាងលីគសប្តាហ៍ទី១
ព្រះខ័នរាជស្វាយរៀង បានឈរលើកំពូលតារាងពិន្ទុ ខេមបូឌានព្រីមៀរលីគ រដូចកាល២០២៤-២៥ ក្នុងសប្តាហ៍ទី១ បន្ទាប់ពីយកឈ្នះក្រសួងការពារជាតិ ដោយលទ្ធផលតដៃមិនរួច ៧-០ នៅថ្ងៃអាទិត្យ ទី១១ ខែសីហា។

៧គ្រាប់របស់ព្រះខ័នរាជស្វាយរៀងរកបានដោយកីឡាករ៦រូប។ ខ្សែប្រយុទ្ធប្រេស៊ីល Cristian រកបាន២គ្រាប់នៅនាទី៨ និងនាទី៦៣។ កីឡាករវ័យក្មេង មិន រតនៈ រកបាននៅនាទី១៧។ ខ្សែបម្រើប្រយុទ្ធសញ្ជាតិឡាវ Bounkong Bounphanchan រកបាននៅនាទី៥៦។ ខ្សែការពារទើបទទួលបានសញ្ជាតិកម្ពុជា មីហ្ស៊ូណូ ហ៊ីការ៉ុ រកបាននៅនាទី៦១។ ខ្សែប្រយុទ្ធប្រេស៊ីល Pablo រកបាននៅនាទី៩០+៥ និងខ្សែបម្រើ គឹម សុខយុទ្ធ រកបាននៅនាទី៩០+៥ដែរ។
លទ្ធផលសប្តាហ៍ទី១
- ព្រះខ័នរាជស្វាយរៀង ៧-០ ក្រសួងការពារជាតិ
- សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ ០-១ អង្គរថាយហ្គឺរ
- ឡាយហ្វ ព្រះសីហនុ ០-១ អាយអេសអាយ ដង្កោសែនជ័យ
- ភ្នំពេញក្រោន ៤-២ វិសាខា
- ណាហ្គាវើលដ៍ ២-០ គិរីវង់សុខសែនជ័យ
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


