Connect with us

កីឡា

​តើកីឡាការិនី Imane Khelif មាន​ក្រូម៉ូសូម​ចម្លែក​មានប្រវត្តិ​យ៉ាង​ណា?

បានផុស

នៅ

កីឡាការិនី Khelif កើតនៅឆ្នាំ១៩៩៩ ក្នុងតំបន់ដាច់ស្រយាល ភាគខាង​ជើង​ប្រទេសអាល់ហ្សេរី។ ឪពុក​មិនអនុញ្ញាត​ឲ្យកូនស្រី​ហ្វឹកហាត់ប្រដាល់ទេ ប៉ុន្តែ​​គាត់​បានបោះបង់ចោលកីឡាបាល់ទាត់កាល​ពី​ក្មេង​​ដើម្បីស្វែងរកឱកាស​ហ្វឹក​ហាត់​ប្រដាល់។ គាត់​ត្រូវធ្វើដំណើរចម្ងាយ១០គីឡូម៉ែត្រទៅហ្វឹកហាត់ប្រដាល់។

ការតស៊ូរបស់​គាត់​បានធ្វើឲ្យគ្រូបង្វឹកជម្រើសជាតិចាប់អារម្មណ៍ និងបានកោះហៅចូលជម្រើសជាតិក្នុងឆ្នាំ២០១៨។ ការប្រកួតអន្តរជាតិដំបូងរបស់​គាត់​នៅស្ថាប័នប្រដាល់​សកល​អន្តរជាតិ​ AIBA (ឥឡូវសមាគមកីឡាប្រដាល់អន្តរជាតិ IBA) បានចាញ់ក្នុងទឹកទី១។ គាត់​បានចាញ់៥លើកក្នុងការប្រកួតអាជីព៦លើកដំបូង​ ប៉ុន្តែក្រោយមក​គាត់​បានអភិវឌ្ឍខ្លួនយ៉ាងល្អ។

Khelif ជាកីឡាការិនី១រូបក្នុងចំណោមកីឡាការិនីអាល់ហ្សេរី៣រូប​បាន​ទៅប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ នៅជប៉ុន។ នាងបានឈ្នះកីឡាការិនីទុយនេស៊ី Mariem Horani នៅវគ្គ១៦រូបចុងក្រោយ ប៉ុន្តែបានចាញ់កីឡាការិនីអៀរឡង់ Kellie Harrington នៅវគ្គ៨រូបចុងក្រោយ។

កីឡាការិនីរូបនេះធ្វើបានល្អក្នុងការប្រកួតប្រដាល់សកលជើងឯកពិភពលោក២លើកចុងក្រោយ និងបានក្លាយជាទូតសុច្ឆន្ទរបស់ UNICEF កាលពី​ខែ​មករា ឆ្នាំ២០២៤។

ហេតុអ្វីបានជាគាត់ត្រូវ​បាន​ដក​សិទ្ធិ​ពី​​ការ​ប្រកួតកីឡា​ប្រដាល់​សកល​​ពិភពលោក ឆ្នាំ២០២៣?

កីឡាការិនី Khelif បានឈានដល់វគ្គផ្តាច់ព្រ័ត្រ​ដណ្តើម​មេដាយ​មាស​ ក្នុង​ការ​ប្រកួត​ជើងឯកពិភពលោក ឆ្នាំ២០២៣ ប៉ុន្តែ​ស្ថាប័ន​ IBA ​បាន​ដក​សិទ្ធិ​នាង​ចេញ​ពី​ការ​ប្រកូត បន្ទាប់ពីធ្វើតេស្តរក​ឃើញ​​ក្រូម៉ូសូមបែប​បុរស (XY) ។ នាងបានចាត់ទុក​ការ​ដក​សិទ្ធិគឺ​«ជាការឃុមឃិតដ៏ធំ»។

កីឡាការិនីរូបនេះធ្លាប់បានប្រកួតជាច្រើន​កន្លង​មក​ ប៉ុន្តែមិនធ្លាប់មានបញ្ហា​ទេ​ ហើយទើបតែត្រូវបានដកសិទ្ធិលើកនេះ បន្ទាប់ពីនាងបានយកឈ្នះកីឡាការិនីរុស្ស៊ី Azalia Amineva។ ស្ថាប័នប្រដាល់សកលអន្តរជាតិ IBA ដឹកនាំដោយលោក Umar Kremlev ជាជនជាតិរុស្ស៊ី និងក្រុមហ៊ុនរដ្ឋរុស្ស៊ី Gazprom ជាម្ចាស់ឧបត្ថម្ភធំថែមទៀត។

នៅក្នុងសប្តាហ៍នេះ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានចាត់ទុកការដកសិទ្ធិរបស់ IBA ជា«ការសម្រេចចិត្តភ្លាមៗ និងតាមអំពើចិត្ត»ទៅលើកីឡាការិនី Khelif និង Lin Yu-ting ពីការប្រកួតអន្តរជាតិ។

IOC បាន​លើក​ឡើង​ថា ហេតុផលសម្រេច​ទៅ​លើកីឡាការិនីទាំងពីរ​គឺ​ស្រពិចស្រពិលដូច​ករណីជាច្រើនដែលស្ថាប័ន IBA ​បាន​ធ្វើ។ ស្ថាប័ននេះបង្ហាញ​ភស្តុតាង​តិចតូចពីការធ្វើតេស្ត រាប់បញ្ចូលទាំងការធ្វើតេស្តពីអ្វី និងតេស្តនរណា។ នេះជាកង្វះតម្លាភាពដែលមិនអាចទទួលយកបានក្នុងកីឡាអូឡាំពិក ហើយ IBA ត្រូវបានហាមពីកីឡាអូឡាំពិកតាំងពីឆ្នាំ២០១៩។

ហេតុអ្វីបានជារិះគន់លើកីឡាការិនី Khelif ប្រកួតនៅអូឡាំពិក២០២៤?

មនុស្សជាច្រើនទូទាំងពិភពលោកដូចបុគ្គល​ល្បី​ៗ​ Trump, Meloni និងអ្នកនិពន្ធរឿង “Harry Potter” លោក J.K. Rowling បានរិះគន់ជុំវិញការអនុញ្ញាតឲ្យ Khelif ប្រកួត។ ការផ្ទុះរិះគន់នេះបានកើតឡើង បន្ទាប់ពីនាងបានយកឈ្នះកីឡាការិនីអ៉ីតាលី Angela Carini ដោយប្រើពេលត្រឹមតែ៤៦វិនាទីប៉ុណ្ណោះក្នុងវគ្គ១៦រូបចុងក្រោយ។

ពេលនោះ កីឡាការិនី Angela Carini បានប្រាប់អ្នកសារព័ត៌មានថា នាងឈឺខ្លាំងណាស់ បន្ទាប់ពីត្រូវកណ្តាប់ដៃលើច្រមុះ ហើយជាការឈឺ​មិនធ្លាប់ជួបឡើយ។ ពេលនោះ រឿងរ៉ាវជុំវិញភេទរបស់កីឡាការិនី Khelif ក៏ត្រូវបាននិយាយតៗគ្នា។ ទោះបីជាយ៉ាងណា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅតែអនុញ្ញាតឲ្យប្រកួត ហើយនាង​ទទួល​បាន​មេដាយមាស បន្ទាប់ពីយក​ឈ្នះកីឡាការិនីចិន Yang Liu ដោយពិន្ទុនៅវគ្គផ្តាច់ព្រ័ត្រ។

ករណី​នេះ​ Khelif បាន​​ដាក់​ពាក្យ​បណ្តឹង​ជា​ផ្លូវ​ការ​ប្រឆាំង​ទៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម X ពីបទយាយី​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​ភេទ។

ជុំវិញការរិះគន់ អ្នកនាំពាក្យ IOC លោក Mark Adams បាននិយាយថា មានព័ត៌មានយល់ច្រឡំជាច្រើនតាមបណ្តាញទំនាក់ទំនងសង្គម។ កីឡាប្រដាល់សកលនៅកីឡាអូឡាំពិកក្នុងទីក្រុងបារីស គ្រប់គ្រងដោយអង្គភាពពិសេសមួយរបស់ IOC ដែលអនុវត្តតាមច្បាប់ រាប់ទាំងការសម្រេចចិត្តអំពីសិទ្ធិ​​ភេទ​ត្រឹម​ត្រូវ​ ផ្អែក​តាម​កីឡាអូឡាំពិក ឆ្នាំ២០១៦ បន្ទាប់ពីបំបែកខ្លួនចេញពីស្ថាប័នគ្រប់គ្រង​កីឡា​ប្រដាល់សកលអន្តរជាតិ។

រហូតដល់ពេលនេះ កីឡាការិនី Imane Khelif អាយុ២៧ឆ្នាំ ធ្លាប់ប្រកួតអាជីព៥៦ដង ក្នុងនោះឈ្នះ​៤៧ដង (ការឈ្នះ៤លើកត្រូវបានចាត់​ទុក​ជា​មោឃៈ) និងចាញ់៩​លើក។ កាលពីឆ្នាំ២០២២ នាងបានឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ Mediterranean Games, ឈ្នះមេដាយមាសពីការប្រកួតជើងឯកទ្វីបអាហ្វ្រិក និងឈ្នះមេដាយប្រាក់ ក្នុងការប្រកួតជើងឯកពិភពលោក។ ឆ្នាំ២០២៣ នាងបានឈ្នះមេដាយ​មាស​ក្នុង​ការ​ប្រកួត​ Arab Games និង​កាល​ពី​ខែ​មេសា​ ឆ្នាំ​២០២៤ នាង​បាន​ឈ្នះជើង​ឯក World Boxing Cup នៅ​សហរដ្ឋ​អាមេរិក និង​​បានឈ្នះមេដាយមាសកីឡាអូឡាំពិក នៅ​បារាំង៕

ប្រែ​សម្រួល៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ពិនិត្យវឌ្ឍនភាព​ការ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះឈ្នះ នៅ​ខេត្ត​ប៉ៃលិន

ព័ត៌មានជាតិ២៣ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មានថៃ និងតំណាង មិនហ៊ានមកចូលរួមកិច្ចប្រជុំនៅកម្ពុជា ដែលជជែកពីបញ្ហាព័ត៌មានក្លែងក្លាយ និងបញ្ញាសិប្បនិមិត្ត

ព័ត៌មានជាតិ៥០ នាទីutes មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​មាន​វិជ្ជាជីវៈ​សុខាភិបាល​ មិនត្រឹមតែមានចំណេះជំនាញ​ ត្រូវមានគុណធម៌ មេត្តានិងករុណា

ព័ត៌មានជាតិ៣ ម៉ោង មុន

មុខរបរច្នៃស្បែកក្រពើ ផលិតកាបូប និងស្បែកជើង នៅតែមានទីផ្សារល្អ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៥០ នាទីutes មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៦ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម