Connect with us

កីឡា

Ronaldo គ្មានបំណង​ធ្វើជាគ្រូបង្វឹក​ ក្រោយចូលនិវត្តន៍

បានផុស

នៅ

តារា​បាល់ទាត់​ដ៏​ឆ្នើម Cristiano Ronaldo នឹង​មិន​អាច​​ប្រកប​អាជីព​បាល់ទាត់​ច្រើន​ឆ្នាំ​​ទៀត​ទេ ខណៈ​​រូប​គេ​មានអាយុ៣៩ឆ្នាំហើយ​ ប៉ុន្តែ​​ផែន​ការ​អនាត ក្រោយ​ចូល​និវត្តន៍​ទំនង​ជា​មិន​ចង់​ក្លាយ​ជា​គ្រូ​បង្វឹក​បាល់ទាត់​​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្មីៗនេះ Ronaldo បានបង្កភាពភ្ញាក់ផ្អើលដល់ពិភពលោក ក្រោយរូបគេបានបង្កើតគណនី YouTube ផ្លូវការ ហើយ​មានអ្នក​គាំទ្រ​ចុចតាមដានចំនួន៤៨លាននាក់។

អ្នកគាំទ្រអាចនឹងគិតថា ក្រោយ​ពេលបញ្ចប់អាជីព​បាល់ទាត់​នៅ​លើ​ទី​លាន Ronaldo អាចនឹងចាប់​អាជីពជាគ្រូបង្វឹក ប៉ុន្តែ​តាម​ពិត​​រូប​គេ​មិនមានបំណងធ្វើជាគ្រូបង្វឹក​ឡើយ។

កីឡាករ Ronaldo បាននិយាយថា ៖«វាពិបាកណាស់ក្នុងការគិតថា ខ្ញុំនឹងក្លាយជាគ្រូបង្វឹក​ថ្ងៃណាមួយ។ ក្នុង​ចិត្ត​​ ខ្ញុំ​មិន​គិត​​ចង់ធ្វើ​ជា​គ្រូ​បង្វឹក​​ទេ។ ប្រហែលជាខ្ញុំមើលឃើញអនាគត​ធ្វើ​អ្វី​ផ្សេង»។

ក្រោយចំណាយពេលវេលាជាមួយបាល់ទាត់ស្ទើរពាក់កណ្ដាលជីវិត Ronaldo បានសម្រេចសមិទ្ធផលជាច្រើនទាំងនៅក្លិប​ និង​ក្រុមជម្រើសជាតិ។ បច្ចុប្បន្ន Ronaldo កំពុងរីករាយក្នុងការផលិតវីដេអូកម្សាន្ដ ចែកជូនអ្នកគាំទ្រទស្សនានៅលើ YouTube។ នេះហើយជាការងារមួយផ្នែកទៀត៕

អត្ថបទ៖ ផា រតនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម