Connect with us

កីឡា

លោក Ancelotti ​ថា ​គ្មាន​លេស​​ដោះសារ​ទេ ក្រោយចាប់ផ្តើមរដូវ​កាល​ថ្មី​មិនល្អ

បានផុស

នៅ

ក្លិប Real Madrid ធ្វើមិនបានសូវបានល្អទេក្នុងការប្រកួត៣លើកកន្លងមក​ក្នុង​លីគ​កំពូល​អេស្ប៉ាញ​ LaLiga ដោយពួកគេឈ្នះ១ និង​ស្មើ២ រក​បាន​៥ពិន្ទុកំពុងឈរនៅលេខ៥ បណ្ដោះអាសន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយឈ្នះពានរង្វាន់ UEFA Super Cup ក្លិបអធិរាជស Real Madrid ត្រូវបានគេរំពឹង​នឹងធ្វើបានល្អ ក្នុថ​លីគ​ ប៉ុន្តែអ្វីៗ​មិនដូចការគិត។ គិតត្រឹមសប្ដាហ៍ទី៣ ក្នុងលីគ​ LaLiga កីឡាករ Kylian Mbappe នៅតែមិនទាន់អាចរកគ្រាប់​ឲ្យ​​ Real Madrid ប៉ុន្តែយ៉ាងណា លោក Carlo Ancelotti មិនមានលេសអ្វីដោះសារទេ។

លោក Carlo Ancelotti បាននិយាយថា ៖«វាច្បាស់ណាស់ថា យើងកំពុងតស៊ូ ដើម្បីស្វែងរកភាពរឹងមាំ​នៅ​រដូវកាល​ថ្មី​។ យើងមិន​មាន​លេស​អ្វី​ទេ។ កាលវិភាគ​គឺ​តឹង​​តែង​ ពី​ព្រោះ​​ថ្ងៃ​អាទិត្យ​ យើង​មាន​ការ​ប្រកួត​មួយ​ទៀត។ ខ្ញុំត្រូវមានយុទ្ធសាស្ត្រច្បាស់លាស់ ដើម្បីផ្តល់ឲ្យកីឡាករ​ត្រៀម​ខ្លួន​គ្រប់​គ្រាន់​ទាន់​ពេល​វេលា»។

ការប្រកួតយប់មិញ ក្រុម Real Madrid ស្ទើរតែបាត់បង់៣ពិន្ទុទៅ ដោយត្រូវក្រុម Las Palmas នាំមុខនៅនាទី៥ ប៉ុន្តែនៅនាទី៦៩ កីឡាករ Vinicius បានស៊ុតពិន័យ១១ម៉ែត្រ តាមស្មើជួយឲ្យក្រុម​រកបាន១ពិន្ទុ ក្នុងការប្រកួតសប្ដាហ៍ទី៣។ នៅច័ន្ទ ពួក​គេ​នឹង​ជួបក្រុម Real Betis ទៀត៕

ប្រែសម្រួល៖ ផា រតនា


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម