កីឡា
ស្ងាត់ៗ ព្រះខ័នរាជស្វាយរៀង រៀបចំផែនការអភិវឌ្ឍយុវជនកម្រិតស្តង់ដា
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បាននិងកំពុងចាប់ផ្តើមផែនការបណ្តុះបណ្តាលថ្នាលយុវជនអាយុក្រោម១៣ឆ្នាំប្រកបដោយកម្រិតស្តង់ដាអន្តរជាតិដែលនឹងក្លាយជាធនធានកីឡាករបាល់ទាត់កម្ពុជាដ៏សំខាន់នាពេលខាងមុខ។
ក្លិបជើងឯកលីគកំពូលកម្ពុជា៣សម័យកាលបានធ្វើតេស្តយុវជនអាយុក្រោម១៣ឆ្នាំទូទាំងប្រទេសរយៈពេល៥ខែ ទើបជ្រើសរើសបានយុវជនដែលមានទេពកោលស្យបាល់ទាត់ចំនួន២៨នាក់។ យុវជនទាំងអស់នេះត្រូវស្នាក់នៅហ្វឹកហាត់បាល់ទាត់រយៈពេលវែងដែលគ្រប់គ្រងដោយក្លិបព្រះខ័នរាជស្វាយរៀង។
ទីកន្លែងស្នាក់នៅហ្វឹកហាត់ពីបាល់ទាត់ ត្រូវបានក្លិបបង្ហាញពីអគារសម្រាប់ការិយាល័យធ្វើកាងារ កន្លែងស្នាក់នៅរបស់កីឡាករ និងក្រុមការងារ។ ការបង្ហាញឲ្យឃើញតាមរូបភាពគឺទាំងកន្លែងហ្វឹកហាត់ កន្លែងស្នាក់នៅ កន្លែងអាហារ កន្លែងសិក្សារៀនសូត្រគឺសុទ្ធតែបំពាក់ដោយសម្ភារ និងឧបករណ៍ទំនើបដែលកម្រិតស្តង់ដាអន្តរជាតិ។
នេះអាចនិយាយបានថា ព្រះខ័នរាជស្វាយរៀងជាក្លិបដំបូងដែលរៀបចំកន្លែងស្នាក់ដើម្បីបណ្តុះបណ្តាលថ្នាលយុវជនកម្រិតស្តង់ដាបែបនេះ៕











សូមចាំព័ត៌មានលំអិតនៅពេលក្រោយ។
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


