កីឡា
Man United រឹងណាស់ បញ្ចប់កំណត្រាជ័យជម្នះច្រើនបំផុតរបស់ City រដូវកាលនេះ
កំណត់ត្រាជ័យជម្នះវែងបំផុតរហូតដល់២១ប្រកួតរបស់មេឃខៀវ Manchester City ត្រូវបានបញ្ចប់ដោយក្រញាប់បិចសាចក្រម Manchester United កាលពីយប់មិញដោយលទ្ធផលតដៃមិនរួច ០-២។
ក្នុងសប្តាហ៍ទី២៨ ស្ថិតនៅទឹកដីរបស់ខ្លួន ក្រុមរបស់លោក Pep Guardiola មិនអាចទម្លាយសំណាញ់ទីរបស់ភ្ញៀវ Manchester United បានទេ ខណៈក្រុមរបស់លោក Ole Gunnar Solskjaer បានបង្ហាញទម្រង់លេងយ៉ាងល្អទាំងក្បាច់ការពារ និងវាយបករហូតធ្វើបានសម្រេច២គ្រាប់។
២គ្រាប់ដែលរកបានរបស់ក្រុម Ole ជាគុណសម្បត្តិរបស់ Bruno Fernandes ដោយការស៊ុតប៉េណាល់ទីតាំងពីនាទីទី២ដើមវគ្គទី១ ហើយនៅដើមវគ្គទី២ ខ្សែការពារ Luke Shaw ទទួលបានបាល់ពីអ្នកចាំទី Dean Hendersson ហើយអូសបាល់ទៅតំបន់គ្រោះថ្នាក់ដោយបញ្ជូនទៅឲ្យ Marcus Rashford ដែលកីឡាកររូបនេះបញ្ជូនឲ្យវិញ ហើយ Shaw ស៊ុតប្រលោះជើងចូលទីយ៉ាងស្អាតនៅនាទី៥០។
ឱកាសច្បាស់ផ្សេងទៀតសម្រាប់បិសាចក្រហមក៏បានកើតឡើងដែរ ប៉ុន្តែខ្សែប្រយុទ្ធ Anthony Martial ស៊ុតមិនបានសម្រេច បើទោះជានៅប្រអប់គ្រោះថ្នាក់ជាមួយអ្នកចាំទីរបស់មេឃខៀវ City ក៏ដោយ។
ក្រុមម្ចាស់ផ្ទះបានព្យាយាមសម្រុកខ្លាំង និងប៉ុនប៉ងបាញ់សំដៅសំណាញ់ទីបិសាចក្រហមជាច្រើនលើក ប៉ុន្តែធ្វើមិនបានសម្រេចដោយភាគច្រើនខុសគោលដៅ និងអ្នកចាំទីរបស់ Man United ជួយសង្គ្រោះបាន។
ដូច្នេះស្ថិតិជ័យជម្នះច្រើនបំផុតនៅរដូវកាលនេះរបស់ Man City បានត្រឹមតែ២១ប្រកួតប៉ុណ្ណោះ ខណៈប្រកួតទី២២ត្រូវបានបញ្ចប់ដោយ Man United ដោយលទ្ធផល ០-២។ ទោះបីជាយ៉ាងណា ក្តីសង្ឃឹមគ្រងជើងឯក English Premier League នៅតែមានភាគរយខ្ពស់ដដែល ដោយសារនៅតែឈរលេខ១ដោយមានពិន្ទុនាំមុខក្រុមលេខ២ Man United រហូតដល់១១ពិន្ទុ។
នៅរាត្រីជាមួយគ្នានេះដែរ ក្រុម Tottenham Hotspur បានរំកិលខ្លួនឡើងទៅឈរលេខ៦ បន្ទាប់ពីលត់ក្រុម Crystal Palace ដោយលទ្ធផល ៤-១ នៅក្នុងផ្ទះរបស់ខ្លួន។ Gareth Bale បើកគ្រាប់បាល់នាំមុខនៅនាទី២៥ និងគ្រាប់ទី២នាទី៤៩ ហើយ Harry Kane ក៏រកបាន២គ្រាប់ដែរនៅនាទី៥២ និងនាទី៧៦ ខណៈ Palace រកបាន១គ្រាប់នៅនាទី៤៥+១៕
ព័ត៌មានកីឡាជាច្រើនទៀត សូមចុច៖ ទីនេះកីឡា
ប្រែសម្រួល៖ វីរបុត្រ
ប្រភពរូបថត៖ Dailymail
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


