កីឡា
កេនយ៉ា អ៊ូហ្គង់ដា និងតង់ហ្សានី ធ្វើជាសហម្ចាស់ផ្ទះពានរង្វាន់ទ្វីបអាហ្រ្វិក
ប្រទេសកេនយ៉ា អ៊ូហ្គង់ដា និងតង់ហ្សានី នឹងធ្វើជាសហម្ចាស់ផ្ទះរៀបចំការប្រកួតជើងឯកទ្វីបអាហ្រ្វិកឆ្នាំ២០២៥ African Nations Championship (CHAN) ចាប់ផ្ដើមពីថ្ងៃទី១-២៨ ខែកុម្ភៈ ឆ្នាំ២០២៥។
ការធ្វើជាម្ចាស់ផ្ទះនេះត្រូវបានបញ្ជាក់ដោយប្រធានសហព័ន្ធបាល់ទាត់អាហ្វ្រិក (CAF) លោក Patrice Motsepe នៅដើមសប្តាហ៍នេះក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកេនយ៉ា។
លោក Patrice Motsepe បាននិយាយថា ៖«ពានរង្វាន់ជើងឯកទ្វីបអាហ្រ្វិក ជាឱកាសដ៏ល្អសម្រាប់កីឡាករដែលមានមូលដ្ឋាននៅទ្វីបអាហ្វ្រិក។ ខ្ញុំមិនមានការងឿងឆ្ងល់ក្នុងចិត្តទេថា កេនយ៉ា អ៊ូហ្គង់ដា និងតង់ហ្សានី នឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតជើងឯកទ្វីបអាហ្រ្វិកដ៏ល្អបំផុត ពីព្រោះខ្ញុំបានឃើញពីឆន្ទៈនិងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលពួកគេ»។

ជាមួយនឹងប្រទេសចំនួន៣ ចូលរួមធ្វើជាសហម្ចាស់ផ្ទះ ការប្រកួតវគ្គជុំចុងក្រោយនឹងត្រូវបានពង្រីកដល់១៩ក្រុម ខណៈវគ្គជម្រុះនឹងចាប់ផ្តើមនៅខែក្រោយ។ ការធ្វើជាម្ចាស់ផ្ទះគឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយទៀតសម្រាប់សហព័ន្ធបាល់ទាត់ប្រទេសកេនយ៉ា ក្រោយបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០១៨ ម្ដងរួចមកហើយ ប៉ុន្តែបានបាត់បង់ឱកាសវិញដោយសារពួកគេមិនទាន់ត្រៀមខ្លួនរួចរាល់៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


