កីឡា
ភរិយាកីឡាករ Carvajal ចាត់ទុករបួសរបស់ប្ដីជាសុបិនដ៏អាក្រក់
ក្លិបបាល់ទាត់ Real Madrid បានកំពុងប្រឈមបញ្ហាកីឡាកររបួសជាច្រើននាក់ ស្របពេលនេះខ្សែការពារឆ្នើម Dani Carvajal បានរងរបួសជង្គង់ធ្ងន់ធ្ងរថែមទៀតនៅពេលប្រកួតជាមួយក្លិប Villarreal កាលពីចុងសប្តាហ៍កន្លងទៅនេះ ។

របួសរបស់ខ្សែការពារស្លាបស្តាំ Dani Carvajal បានកើតឡើងនៅនាទីចុងក្រោយ ហើយរឿងនេះបានធ្វើឲ្យក្រុមទាំងមូល និងអ្នកគាំទ្រក្លិប Real Madrid ព្រួយបារម្ភយ៉ាងខ្លាំង។ ក្រោយទទួលការពិនិត្យសុខភាពកាលពីថ្ងៃអាទិត្យ គេបានរកឃើញថា Carvajal បានរហែកសរសៃឆ្អឹង (ACL)។ របួសនេះតម្រូវឲ្យខ្សែការពាររូបនេះចំណាយពេលយូរក្នុងការព្យាបាល ហើយអាចត្រឡប់ចូលទីលានដល់ខែតុលា ឆ្នាំ២០២៥។
បន្ទាប់ពីឃើញស្ថានភាពរបួសនេះ អ្នកស្រី Daphne Cañizares ភិរិយារបស់កីឡាករ Carvajal ចាត់ទុកប្រៀបដូចជាសុបិនដ៏អាក្រក់។ ជាពិសេសបានមើលឃើញពីភាពឈឺចាប់របស់ប្ដីខ្លួន ក្រោយជួបបញ្ហារបួសយ៉ាងធ្ងន់ធ្ងរ។
អ្នកស្រី Daphne Cañizares បានរៀបរាប់ថា៖«វានៅតែមានអារម្មណ៍ដូចជាសុបិនអាក្រក់មួយ។ ខ្ញុំបានឃើញភាពសោកសៅ ការឈឺចាប់យ៉ាងខ្លាំងរបស់ប្តី»។

ក្រោយជួបបញ្ហារបួសនេះក៏មានមិត្តរួមអាជីពជាច្រើនបានជូនពរកីឡាករ Carvajal ឲ្យឆាប់ជាសះស្បើយហើយវិលចូលទីលានវិញ។ កីឡាករ Carvajal ត្រូវប្រើពេលសម្រាកហោចណាស់១ឆ្នាំដើម្បីជាសះស្បើយ ដូច្នេះនេះគឺជាបញ្ហាប្រឈមមួយទៀតសម្រាប់ Real Madrid ក្នុងរដូវកាលនេះ៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


