កីឡា
Ronaldo ទទួលបានពានអ្នករកគ្រាប់បាល់អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ
កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo នៅតែបន្តជោគជ័យជាអ្នករកគ្រាប់បាល់ដោយទទួលបានពានរង្វាន់ធំ២ក្នុងកម្មវិធីពានរង្វាន់ Globe Soccer Awards ក្នុងនាមជាអ្នកបំបែកកំណត់ត្រានៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត និងពានរង្វាន់រកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងប្រវតត្តិសាស្ត្របាល់ទាត់លើលោក។

នៅកម្មវិធីប្រគល់ពានរង្វាន់ Globe Soccer Awards យប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុង Dubai កីឡាករ Cristiano Ronaldo ទទួលបានពានរង្វាន់អ្នករកបានពានរង្វាន់ជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេបំផុតគឺ៣៥គ្រាប់ឲ្យក្លិប Al-Nassr រដូលកាល២០២៣-២៤។ រូបគេរកបាន៤៤គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម១៣លើក ក្នុងការបង្ហាញខ្លួន៤៥ប្រកួតគ្រប់កម្មវិធីប្រកួតទាំងអស់។
ជាមួយគ្នានេះ រូបគេទទួលបានពានរង្វាន់ជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេបំផុតគ្រប់ពេលវេលា Top Goalscorer of All Time ដែលជាការឈ្នះឆ្នាំទី២ជាប់គ្នាពីកម្មវិធី Globe Soccer Awards។ គិតត្រឹមថ្ងៃទី២៨ ខែធ្នូនេះ រូបគេរកគ្រាប់បាល់សរុបបាន៩១៦គ្រាប់ក្នុងអាជីព២២ឆ្នាំ៕

ប្រែសម្រួល៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន