កីឡា
Ronaldo ថា Vinícius សមឈ្នះពាន Ballon d’Or ជាង Rodri
កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo នៅក្នុងពិធីទទួលពានរង្វាន់កាលពីយប់មិញបានរិះគន់កម្មវិធីពានរង្វាន់ Ballon d’Or ប្រចាំឆ្នាំ២០២៣-២៤ ដែលផ្តល់ពានឲ្យកីឡាករ Manchester City គឺ Rodri ប៉ុន្តែជារឿងអយុត្តិធម៌សម្រាប់កីឡាករ Vinícius របស់ Real Madrid។

កីឡាករបាននិយាយថា «ក្នុងទស្សនៈខ្ញុំគឺ Vinícius សមទទួលបានពានរង្វាន់នេះ។ វាអយុត្តិធម៍។ ពួកគេផ្តល់ឲ្យ Rodri គាត់សមដែរ តែពួកគេគួរផ្តល់ឲ្យ Vinícius វិញ ពីព្រោះគាត់ឈ្នះពាន Champions League និងរកបានគ្រាប់បាល់ក្នុងវគ្គផ្តាច់ព្រ័ត្រ»។
នៅកម្មវិធីប្រគល់ពានរង្វាន់ Globe Soccer Awards យប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុង Dubai កីឡាករ Cristiano Ronaldo ទទួលបានពានរង្វាន់អ្នករកបានពានរង្វាន់ជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេបំផុតគឺ៣៥គ្រាប់ឲ្យក្លិប Al-Nassr រដូលកាល២០២៣-២៤។ រូបគេរកបាន៤៤គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម១៣លើក ក្នុងការបង្ហាញខ្លួន៤៥ប្រកួតគ្រប់កម្មវិធីប្រកួតទាំងអស់។
រូបគេទទួលបានពានរង្វាន់ជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេបំផុតគ្រប់ពេលវេលា Top Goalscorer of All Time award ដែលជាការឈ្នះឆ្នាំទី២ជាប់គ្នាពីកម្មវិធី Globe Soccer Awards។ គិតត្រឹមថ្ងៃទី២៨ ខែធ្នូនេះ រូបគេរកគ្រាប់បាល់សរុបបាន៩១៦គ្រាប់ក្នុងអាជីព២២ឆ្នាំ៕


ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


