កីឡា
កីឡាករ មឿន លីមសុបញ្ញា ទៅហាត់ជឺជីតស៊ូនៅអាមេរិក៣ខែ
កីឡាករជឺជីតស៊ូជម្រើសជាតិកម្ពុជា មឿន លីមសុខបញ្ញា បានចេញទៅហ្វឹកហាត់នៅក្លិប Art of Jiu-Jitsu Academy នៅសហរដ្ឋអាមេរិករយៈពេល៣ខែដើម្បីពង្រឹងសមត្ថភាពសម្រាប់ការប្រកួតលើឆាកអន្តរជាតិក្នុងឆ្នាំ២០២៥។

លោក Jasper Paas គ្រូបង្វឹកជឺជីតស៊ូជម្រើសជាតិកម្ពុជាបានឲ្យដឹងថា កីឡាករ មឿន លីមសុបញ្ញា ទៅហ្វឹកហាត់រយៈពេល៣ខែនៅក្លិប Art of Jiu-Jitsu Academy ចាប់ពីខែមករា ដល់មីនា ឆ្នាំ២០២៥។ នេះជាឱកាសដ៏អស្ចារ្យសម្រាប់កីឡាករក្នុងការបង្កើនសមត្ថភាពជាមួយគ្រូបង្វឹកលំដាប់កំពូលនៅសហរដ្ឋអាមេរិកដែលធ្លាប់បង្ហាត់វីរកីឡាការិនីកម្ពុជា ខាន់ ចេសា។
ក្លិប Art of Jiu-Jitsu Academy ដែលត្រូវបានបង្កើតឡើងដោយជើងឯកជឺជីតស៊ូពិភពលោក Rafael និង Guilherme ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ស្ថិតនៅតំបន់ Costa Mesa ក្នុងរដ្ឋកាលីហ្វញ៉ា។ កីឡាការិនីកម្ពុជា ខាន់ ចេសា និងកីឡាករ Tainan Dalpra ត្រូវបានចាត់ទុកជាកូនសិស្សដ៏ជោគជ័យក្នុងចំណោមកូនសិស្សរាប់រយនាក់នាប៉ុន្មានឆ្នាំចុងក្រោយ៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


