កីឡា
ព្រះខ័នរាជស្វាយរៀង តាមពីក្រោយ ភ្នំពេញក្រោន តែ១ពិន្ទុ
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានដេញតាមពីក្រោយក្រុមកំពូលតារាង ភ្នំពេញក្រោន ត្រឹមតែ១ពិន្ទុប៉ុណ្ណោះ គិតត្រឹមសប្តាហ៍ទី១៧ នៃលីគបាល់ទាត់កំពូលកម្ពុជា ប៉ុន្តែភ្នំពេញក្រោននៅសល់១ប្រកួតទៀតក្នុងដៃ។

ឆ្លងកាត់ការប្រកួត១៦លើក ព្រះខ័នរាជស្វាយរៀង ឈ្នះ១៣ ស្មើ១ និងចាញ់២ រកបាន៤០ពិន្ទុ ខណៈ ភ្នំពេញក្រោន នៅតែរក្សាកំណត់ត្រាមិនទាន់ចាញ់ក្នុងរដូវកាលនេះ ដោយឈ្នះ១៣ និងស្មើ២ មាន៤១ពិន្ទុ។ ការតាមក្រោមត្រឹមតែ១ពិន្ទុនេះ បន្ទាប់ពីភ្នំពេញក្រោនបានត្រឹមស្មើជាមួយ ណាហ្គាវើលដ៍ ០-០ ក្នុងសប្តាហ៍ទី១៧ កាលពីម្សិលមិញ ហើយពួកគេនៅសល់១ប្រកួតក្នុងដៃទៀត ប៉ុន្តែប្រសិនបើភ្នំពេញក្រោនឈ្នះការប្រកួតដែលនៅសល់គឺមាន៤ពិន្ទុនាំមុខ។

ការប្រកួតបន្ទាប់ ភ្នំពេញក្រោន ធ្វើការមិនសូវធ្ងន់ទេគឺប៉ះក្រុម ឡាយហ្វ ខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែមករា មុនពេលប៉ះ ព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី២៦ ខែមករា នៅទឹកដីខេត្តស្វាយរៀង។
ផ្ទុយទៅវិញ ព្រះខ័នរាជស្វាយរៀង ធ្វើការធ្ងន់ណាស់ក្នុងរយៈពេលនេះ។ បន្ទាប់ពីចាញ់ក្រុមឥណ្ឌូណេស៊ី Makassar ដោយលទ្ធផល ០-១, ពួកគេបានជួបបឹងកេតដែលកំពុងឡើងជើងដោយបានយកឈ្នះ ២-០ និងត្រូវធ្វើដំណើរទៅប្រកួតជាមួយក្រុមខ្លាំងវៀតណាម Dong A Thanh Hoa FC នៅថ្ងៃទី២២ ខែមករា ក្នុងពានរង្វាន់ ASEAN Club Championship ហើយវិលមកជួបភ្នំពេញក្រោន៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


