កីឡា
ថ្ងៃនេះ កីឡាករឥណ្ឌា២រូប បង្ហាញខ្លួនឲ្យក្រុមខេត្តស្វាយរៀង ក្នុងតេជោលីគ
ក្រុមបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បាននាំចូលកីឡាករឥណ្ឌា២រូបដើម្បីពង្រឹងក្រុមប្រជែងពានរង្វាន់តេជោលីគ រដូវកាល២០២៥ បន្ទាប់ពីឆ្លងកាត់៣ប្រកួតកន្លងមក ពួកគេទំនងជាមិនសូវពេញចិត្តនឹងលទ្ធផលឡើយ។
មុនពេលការប្រកួតបាល់ទះតេជោលីគ រដូវកាលទី២ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្រុមខេត្តស្វាយរៀងមានកីឡាករបរទេស៣នាក់ និងកីឡាករកម្ពុជា២រូបគួរឲ្យចាប់អារម្មណ៍ជាងគេក្នុងក្រុមចំណោមសមាជិកទាំងអស់។

កីឡាករបរទេស៣នាក់នោះគឺ Sim Jian Qin ជាប្រធានក្រុមបាល់ទះជម្រើសជាតិម៉ាឡេស៊ី ដែលលេងក្នុងតួនាទីជាអ្នកវាយផ្តាច់។ កីឡាករម៉ាឡេស៊ី Shon Ngiap Shyang ជាអ្នកប៉ះសេ និងកីឡាករគុយបា Herrera Cabrera លេងជាអ្នកវាយផ្តាច់។ កីឡាករកម្ពុជា២រូបដែលគួរឲ្យចាប់អារម្មណ៍ជាងគេក្នុងចំណោមកីឡាករខ្មែរទាំងអស់គឺ ឌិន ស៊ីដែន ដែលជាអ្នកវាយផ្តាច់ និង សួន ចាន់ណារ៉ូ ជាអ្នកប៉ះសេ។
យ៉ាងណា លទ្ធផលនៃការប្រកួត៣លើកកន្លងមក ក្រុមខេត្តស្វាយរៀង ធ្វើមិនសូវបានល្អទេដោយសមត្ថភាពលេងមិនទាន់ស្មើគ្នាល្អ។ ការប្រកួតទី១ ពួកគេបាននាំមុខ វិសាខា ២-០ ទៅហើយ ប៉ុន្តែត្រូវបានវិសាខាវាយបកយកឈ្នះ ២-៣ ដែលធ្វើឲ្យពួកគេទទួលបាន១ពិន្ទុ។ ការប្រកួតទី២ ពួកគេ មិនទទួលបានពិន្ទុឡើយ បន្ទាប់ពីចាញ់ ក្រុមបញ្ជាការដ្ឋានអង្គរក្ស ០-៣ និងការប្រកួតលើកទី៣ ទើបរកបាន៣ពិន្ទុពេញ តាមរយៈជ័យជម្នះលើក្រុមខេត្តពោធិ៍សាត់ ដោយលទ្ធផល ៣-២។
ទម្រង់លេងនេះទំនងជាមិនអាចប្រជែងយកជើងឯកបានទេជាមួយក្រុមខ្លាំងដូចជា ក្រសួងមហាផ្ទៃ បញ្ជាការដ្ឋានអង្គរក្ស និងវិសាខា ដូច្នេះហើយបានជាពួកគេបាននាំយកកីឡាករឥណ្ឌា២រូបទៀត។ កីឡាករឥណ្ឌាទាំង២រូបនេះមិនទាន់ត្រូវបានគេដឹងពីសមត្ថភាពឡើយ ប៉ុន្តែមានកាយសម្បទាល្អ និងធ្លាប់កោះហៅចូលជម្រើសជាតិឥណ្ឌាថែមទៀត។

ប្រសិនបើ កីឡាករឥណ្ឌាទាំងពីរជាអ្នកវាយផ្តាច់ដ៏មានប្រសិទ្ធភាព ដោយចាប់ដៃគូជាមួយកីឡាករគុយបា Herrera និងអ្នកប៉ះសេឆ្នើម សួន ចាន់ណារ៉ូ ព្រមទាំងលីប៊ើរ៉ូដ៏ល្អ ខឹម សុវណ្ណដារ៉ា គឺច្បាស់ណាស់ថា ក្រុមខេត្តស្វាយរៀងនឹងជាបេក្ខភាពប្រជែងជើងឯកដល់វគ្គផ្តាច់ព្រ័ត្រ។
កាលពីសប្តាហ៍មុនសម្រាប់ការប្រកួតទី៣ គ្មានវត្តមានកីឡាករប្រធានក្រុមជម្រើសជាតិម៉ាឡេស៊ីទេ។ គេមិនទាន់ដឹងថាតើ រូបគេមានភារកិច្ចផ្ទាល់ខ្លួន ឬរបួសឡើយ ហើយមិនទាន់ច្បាស់ថា សប្តាហ៍នេះអាចមកជួយក្រុមវិញដែរ។
ថ្ងៃសៅរ៍ ទី១៨ ខែមករានេះ ក្រុមខេត្តស្វាយរៀង ត្រូវប្រកួតជាមួយ ក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វេលាម៉ោង៤រសៀល និងថ្ងៃអាទិត្យ ទី១៩ខែមករា ប៉ះក្រុមខេត្តតាកែវ វេលាម៉ោង១២ថ្ងៃត្រង់។
កីឡាករក្រុមខេត្តស្វាយរៀង
- លេខ៤ សុផល សុហាក់
- លេខ៦ រិទ្ធ គង់សារី
- លេខ៨ Shon Ngiap Shyang (ម៉ាឡេស៊ី)
- លេខ៩ ខឹម ឡៅពី
- លេខ១០ មី រស្មី
- លេខ១២ ឌិន ស៊ីដែន
- លេខ១៥ អ៊ឹម ណារិត
- លេខ១៧ សួន ចាន់ណារ៉ូ
- លេខ១៨ Sim Jian Qin (ម៉ាឡេស៊ី)
- លេខ១៩ Herrera Cabrera (គុយបា)
- លេខ១ ខឹម សុវណ្ណដារ៉ា (លីប៊ើរ៉ូ)
- លេខ២០ អ៊ុង នុត (លីប៊ើរ៉ូ)
- កីឡាករឥណ្ឌាថ្មី២រូបគឺ Ashwai និង Praful
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


