Connect with us

កីឡា

ម៉ាឡេស៊ី ធ្លាក់ ១៤ ចំណាត់ថ្នាក់ ខណៈ កម្ពុជា ធ្លាក់ ១ ចំណាត់ថ្នាក់ ក្នុងចំណាត់ថ្នាក់ FIFA

បានផុស

នៅ

សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានធ្វើបច្ចុប្បន្នភាពតារាងចំណាត់ថ្នាក់បាល់ទាត់ពិភពលោកសម្រាប់ខែ មីនា ឆ្នាំ ២០២៦ ក្នុងនោះក្រុមនៅ អាស៊ាន ភាគច្រើនមិនសូវប្រែប្រួលចំណាត់ថ្នាក់ច្រើនទេ លើកលែងតែ វៀតណាម និង ម៉ាឡេស៊ី។ ដោយឡែកក្រុម​បាល់ទាត់​ជម្រើសជាតិ កម្ពុជា បានធ្លាក់ ១ ចំណាត់ថ្នាក់ មកកាន់លេខ ១៨០ វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការវាយតម្លៃរបស់ FIFA ដែលបានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២៦ បានឱ្យដឹង ថា ក្រុមជម្រើសជាតិ កម្ពុជា ធ្លាក់មួយចំណាត់ថ្នាក់ពីលេខ ១៧៩ មកលេខ ១៨០។ ដោយឡែក ទីម័រ ស្ថិតនៅលេខខ ១៩៨, ឡាវ ស្ថិតនៅលេខ ១៩០, ប្រ៊ុយណេ ស្ថិតនៅលេខ ១៨៨, ក្រុម មីយ៉ាន់ម៉ា ស្ថិតនៅលេខ ១៦៣, ក្រុម សិង្ហបុរី ស្ថិតនៅលេខ ១៤៨, ក្រុម ហ្វីលីពីន ស្ថិតនៅលេខ ១៣៦។

ចំណែក ម៉ាឡេស៊ី វិញធ្លាក់ដល់ទៅ ១៤ ចំណាត់ថ្នាក់ ដោយបច្ចុប្បន្នស្ថិតនៅលេខ ១៣៥។ ការធ្លាក់ចំណាត់ថ្នាក់យ៉ាងគំហុករបស់ក្រុមខ្លាម៉ាឡាយ៉ាន ដោយសារពួកគេចាញ់ក្តីរឿងបន្លំសញ្ជាតិកីឡាករ ៧ នាក់ រហូតត្រូវជាប់ពិន័យឱ្យចាញ់ការប្រកួតផ្លូវការមួយចំនួន។ ងាកមកកាន់ ឥណ្ឌូណេស៊ី វិញ បានឡើង ១ ចំណាត់ថ្នាក់ ទៅលេខ ១២១, ក្រុមជម្រើសជាតិ វៀតណាម ឡើង ៥ ចំណាត់ថ្នាក់ទៅលេខ ១០៣ និងចុងក្រោយ ថៃ បន្តនៅលេខ ៩៦ ដដែល។

ចាប់អារម្មណ៍ជាមួយចំណាត់ថ្នាក់លំដាប់កំពូលទាំង ៥ ក្នុងពិភពលោកវិញ គឺមិនមានអ្វីប្រែប្រួលច្រើននោះទេ ក្នុងនោះ អេស្ប៉ាញ បន្តឈរនៅចំណាត់ថ្នាក់ទី ១ ដដែល។ ចំណែក អាហ្សង់ទីន ឈរនៅលេខ ២, បារាំង ឈរនៅលេខ ៣, អង់គ្លេស ឈរនៅលេខ ៤ និង ប្រេស៊ីល ឈរលេខ ៥៕

អត្ថបទ៖​ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម