កីឡា
ក្តៅៗ! R.Madrid បានឈានដល់កិច្ចព្រមព្រៀងផ្ទេរយកខ្សែការពារឆ្នើមពីលីគ អង់គ្លេស ម្នាក់
ក្លិបអធិរាជស Real Madrid បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Bournemouth របស់ អង់គ្លេស ក្នុងការផ្ទេរយកខ្សែការពារកណ្តាលសញ្ជាតិ អេស្ប៉ាញ Dean Huijsen។

Dean Huijsen ដែលបច្ចុប្បន្នមានវ័យ ២០ ឆ្នាំ ធ្លាប់បានបង្ហើបពីបំណងរបស់ខ្លួនជាយូរមកហើយ ថាគេ គឺមានក្តីស្រមៃចង់មកលេងជាមួយ Real Madrid។ យ៉ាងណា រូបគេរង់ចាំតែការសម្រេចរវាងក្លិប និងក្លិបប៉ុណ្ណោះ។
ដោយឡែកថ្មីៗនេះ អ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានចុះផ្សាយថា Real Madrid និង Bournemouth បានឈានដល់កិច្ចព្រមព្រៀងរវាងក្លិប និងក្លិប ដើម្បីចុះកុងត្រាយក Dean Huijsen នៅរដូវក្តៅនេះ។

ប្រភពដដែលបានបន្ថែមថា កិច្ចព្រមព្រៀងនៃការផ្ទេរនេះ គឺមានតម្លៃ ៦៦ លានដុល្លារអាមេរិក ខណៈ Real Madrid នឹងបង់ផ្តាច់ចំពោះតម្លៃនេះនៅចុងឆ្នាំ ២០២៦។ យ៉ាងណាមិញ ដំណើការនៃការផ្ទេររវាងក្លិប និងក្លិប កំពុងតែបន្ត មុនពេលអ្វីៗត្រូវសម្រេចជាស្ថាពរ ខណៈកាលពីម្សិលមិញ Real Madrid ក៏បានបញ្ជូនសំណើទៅកាន់សាមីកីឡាករផ្ទាល់រួចរាល់ផងដែរ។
គួរដឹងថា Dean Huijsen គឺជាខ្សែការពារវ័យក្មេងដ៏មានសក្តានុពលម្នាក់ ហើយរូបគេក៏ទើបតែត្រូវបានលោក Luis de la Fuente ផ្តល់សេចក្តីទុកចិត្ត កោះហៅចូលក្នុងក្រុមជម្រើសជាតិ អេស្ប៉ាញ ឈុតធំកាលពីខែ មីនា កន្លងទៅផងដែរ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


