កីឡា
នេះជាការរីកចម្រើនពិតប្រាកដ ក្លិបកម្ពុជាលេខ២៣ក្នុងចំណោម៤៧ប្រទេសនៅអាស៊ី
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានចេញតារាងចំណាត់ថ្នាក់ក្លិបបាល់ទាត់អាស៊ីជាផ្លូវការហើយ បន្ទាប់ពីបញ្ចប់រដូវកាល ២០២៤-២៥ ខណៈក្លិបបាល់ទាត់នៃលីគបាល់ទាត់កំពូលកម្ពុជាបានស្ថិតនៅចំណាត់ថ្នាក់លេខ២៣ក្នុងចំណោម៤៧ប្រទេសទូទាំងទ្វីបអាស៊ី។

ការបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ២៣នេះ បន្ទាប់ពីក្លិបបាល់ទាត់កម្ពុជាធ្វើបានយ៉ាងល្អក្នុងពីររដូវកាលចុងក្រោយ។ ក្លិបភ្នំពេញក្រោន បានក្លាយជាផ្នែកមួយក្នុងការសន្សំពិន្ទុសម្រាប់ក្លិបតំណាងកម្ពុជា តាមរយៈការប្រកួតពានរង្វាន់អាស៊ី AFC Cup ដោយបានយកឈ្នះក្លិបរបស់ប្រទេសហ្វីលីពីន មីយ៉ាន់ម៉ា និងអូស្ត្រាលី រហូតឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងតំបន់។
ទោះបីជាយ៉ាងណា ការបញ្ចប់រដូវកាល ២០២៣-២៤ របស់ភ្នំពេញក្រោន នៅមិនទាន់ទទួលបានពិន្ទុគ្រប់គ្រាន់សម្រាប់ក្លិបកម្ពុជាទទួលបានកៅអីវគ្គសន្សំពិន្ទុក្នុងពូល ពានរង្វាន់ AFC Challenge League ឡើយដោយត្រូវប្រកួតជម្រុះដដែល។

ក្លិបព្រះខ័នរាជស្វាយរៀង ក្នុងនាមជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា រដូវកាល២០២៣-២៤ ត្រូវប្រកួតជម្រុះក្នុងពានរង្វាន់ AFC Challenge League រដូវកាល២០២៤-២៥ ប៉ុន្តែដោយសារក្លិបរបស់ប្រទេសកូរ៉េខាងជើងមិនបានបំពេញលក្ខខណ្ឌគ្រប់គ្រាប់ទើបមិនអាចចូលរួមប្រកួតបាន ហើយព្រះខ័នរាជស្វាយរៀងក៏ទទួលបានកៅវគ្គសន្សំពិន្ទុក្នុងពូលដោយស្វ័យប្រវត្តិ។
ព្រះខ័នរាជស្វាយរៀង ធ្វើបានយ៉ាងល្អ ក្នុងពានរង្វាន់ AFC Challenge League រដូវកាល ២០២៤-២៥ ដោយបានឈ្នះ១ប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួតនៅវគ្គសន្សំពិន្ទុក្នុងពូល។ នៅវគ្គ៨ក្រុមចុងក្រោយ ក្លិបតំណាងកម្ពុជាបានយកឈ្នះក្លិបរបស់មីយ៉ាន់ម៉ា និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បានយកឈ្នះក្រុមឥណ្ឌូណេស៊ី បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ជួបក្រុមមកពីប្រទេសតួកមេនីស្ថាន ហើយទទួលបានចំណាត់ថ្នាក់លេខ២។

តាមរយៈលទ្ធផលនៃការប្រកួតដ៏ល្អរហូតឈានដល់វគ្គផ្តាច់ព្រ័ត្ររបស់ ព្រះខ័នរាជស្វាយរៀងនេះហើយដែលបានផ្តល់ឲ្យក្លិបលីគកម្ពុជាទទួលបានពិន្ទុកាន់តែច្រើន និងទទួលបានកៅអី វគ្គសន្សំពិន្ទុក្នុងពូល ព្រមទាំងទទួលបានកន្លះកៅអីទៀតសម្រាប់វគ្គជម្រុះ។ ដូច្នេះមានន័យថា រដូវកាល ២០២៥-២៦ ខាងមុខ ក្លិបរបស់កម្ពុជា២បានប្រកួតក្នុងពានរង្វាន់ AFC Challenge League គឺព្រះខ័នរាជស្វាយរៀង ក្នុងនាមជាជើងឯកលីគ នៅវគ្គសន្សំពិន្ទុក្នុងពូល និងភ្នំពេញក្រោន នៅវគ្គជម្រុះ។
ក្លិបលីគកំពូលកម្ពុជា ស្ថិតនៅលេខ២៣ ក្នុងចំណោម ៤៧ ប្រទេសដែលគិតទាំងតំបន់អាស៊ីខាងកើត និងអាស៊ីខាងលិច ប៉ុន្តែបើគិតតែនៅក្នុងតំបន់អាស៊ីខាងកើត កម្ពុជាស្ថិតនៅចំណាត់ថ្នាក់កំពូលទាំង១០ ដែលមានជប៉ុនលេខ១ កូរ៉េខាងត្បូងលេខ២ ថៃលេខ៣ ចិនលេខ៤ អូស្ត្រាលីលេខ៥ ម៉ាឡេស៊ីលេខ៦ វៀតណាមលេខ៧ សិង្ហបុរីលេខ៨ ហុងកុងលេខ៩ និងកម្ពុជាលេខ១០។ កម្ពុជាស្ថិតនៅលើ១២ប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីខាងកើត។
នៅក្នុងតំបន់អាស៊ានវិញ កម្ពុជាស្ថិតនៅពីលើក្លិបរបស់ប្រទេស ឥណ្ឌូណេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ ទីម័រខាងកើត និង ព្រុយណេ ព្រមទាំងនៅលើប្រទេសជាច្រើនទៀតនៅតំបន់អាស៊ីទាំងមូល។ ទាំងនេះសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ពីការរីកចម្រើនពីកម្រិតគុណភាពរបស់ក្លិបបាល់ទាត់នៃលីគកំពូលកម្ពុជា៕





អត្ថបទ៖ វីរបុត្រ

-
ចរាចរណ៍៤ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
ចរាចរណ៍៦ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៦ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
កីឡា៥ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក