Connect with us

កីឡា

ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​តែង​តាំង​លោក McConkey ជា​គ្រូ​បង្គោល​ថ្មី

បានផុស

នៅ

ក្លិប​បាល់ទាត់​ព្រះ​ខ័នរាជ​ស្វាយរៀង បាន​តែង​តាំង​លោក Mathew McConkey ជា​គ្រូ​បង្គោល​ថ្មី​​ដែល​កុងត្រា​មាន​រយៈ​ពេល​មួយ​រដួវ​កាល​គឺ​សម្រាប់​ឆ្នាំ ​២០២៥-២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Mathew សញ្ជាតិ អៀរឡង់ ​មាន​​អាជ្ញា​ប័ណ្ណ​កម្រិត​ UEFA A Licence និង​​មាន​បទពិសោធ​ច្រើន។ តាម​ពិត​ទៅ​លោក​ធ្លាប់​បាន​​ធ្វើ​​ជាជំនួយ​នៅ​ព្រះខ័នរាជ​ស្វាយរៀង​រយៈ​ពេល​​៤រដូវកាលរួចមកហើយ។ ដូច្នេះមាន​ន័យ​ថា លោក​មាន​បទពិសោធ និង​យល់​ច្រើន​ពី​ស្ថានភាព​បាល់ទាត់​កម្ពុជា និង​ក្រុម​ការងារ​នៅ​ក្លិប។

ការ​តែង​តាំង​គ្រូ​បង្វឹក​ថ្មី​នេះ បន្ទាប់​ពី​លោក Pep Muñoz សញ្ជាតិ​អេស្ប៉ាញ​បាន​ចាក​ចេញ ក្រោយ​ពេល​ដឹក​នាំ​បាន​២​រដូវ​កាល​ដោយ​បាន​ឈ្នះ​ពាន​ចំនួន​៤​គឺ​លីគ​កំពូល​កម្ពុជា​២ ពាន​សម្តេច​តេជោ ហ៊ុន សែន ១ និងពាន ខេមបូឌានស៊ុប​ភើខាប់​១។

មុន​ពេល​​ធ្វើជា​គ្រូ​ជំនួយ​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​កាល​ពី​៤​ឆ្នាំ​មុន លោក Mattew McConkey ធ្លាប់​បាន​ធ្វើ​ជា​គ្រូ​បង្វឹក​ក្រុម 4 Corner Coaching ​ចន្លោះ​ពី​ឆ្នាំ​២០១៧ ដល់ ២០២១ ​ព្រម​ទាំង​ជាគ្រូ​បង្ហាត់​នៅ​តំបន់​របស់​ក្លិប Swansea City Football Club ពី​ឆ្នាំ​២០២១ ដល់ ២០២០៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

យោធាឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរ៣៦នាក់ ដោយចោទថា លួចឆ្លងដែនខុសច្បាប់

សន្តិសុខសង្គម៣០ នាទីutes មុន

អាជ្ញាធរខណ្ឌទួលគោក ទុកពេល២ថ្ងៃឲ្យក្រុមអ្នកលក់គ្រឿងបន្លាស់រថយន្តរើចេញពីផ្លូវសាធារណៈ

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ថាក់ស៊ីន សង្ឃឹមថា នឹងមានការសម្រេចដ៏អំណោយផល លើករណីព្យួរតំណែងកូនស្រី

សន្តិសុខសង្គម១ ម៉ោង មុន

អាជ្ញាធរខណ្ឌឬស្សីកែវ ចុះពិនិត្យ និងណែនាំម្ចាស់ដេប៉ូខ្សាច់ ៥ទីតាំង ឲ្យអនុវត្តន៍វិធានការអនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ និង​អង្គការ​ជួយកម្ពុជា ចុះកិច្ចព្រមព្រៀងស្តីពី ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​បដិសណ្ឋារកិច្ច

Sokha Hotels

ព័ត៌មានពេញនិយម