កីឡា
ក្លិបព្រះខ័នរាជស្វាយរៀង បានបន្តកុងត្រាថ្មីជាមួយកីឡាករបរទេស ៤ នាក់
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានបន្តកុងត្រាថ្មីជាមួយកីឡាករបរទេស ៤ នាក់ បន្ទាប់ពីបានប្រកាសចែកផ្លូវគ្នាជាមួយកីឡាករបរទេសមួយចំនួន ក្រោយចប់រដូវកាលកន្លងទៅ។

កីឡាករបររទេសទាំង៤ដែល ព្រះខ័នរាជស្វាយរៀង បានបន្តកុងត្រាថ្មីគឺខ្សែបម្រើប្រយុទ្ធប្រេស៊ីល Cristian Roque, ខ្សែប្រយុទ្ធឡាវ Bounphachang Bounkong, ខ្សែការពារជប៉ុន Odawara Takahasi ព្រមទាំងខ្សែបម្រើកណ្តាលជប៉ុន Ryo Fujii។

ជាមួយគ្នានេះ ក្លិបក៏បានបន្តកុងត្រាកីឡាករខ្មែរមួយចំនួនដែរដូចជា អ្នកចាំទី អាំ សុវណ្ណារ៉ាត់, ខ្សែបម្រើការពារ សេត រ៉ស៊ីប និងខ្សែបម្រើកណ្តាល គួច ដានី។

កីឡាករបរទេសដែលត្រូវបានប្រកាសចាកចេញមាន ខ្សែប្រយុទ្ធស្លាបប្រេស៊ីល Gabriel Silva Costa, ខ្សែបម្រើការពារប្រេស៊ីល Breninho, ខ្សែប្រយុទ្ធប្រេស៊ីល Matheus Moresche និងខ្សែប្រយុទ្ធប្រេស៊ីល Pablo Augusto។

កីឡាករកម្ពុជា កីឡាករ នី សុខរី និងខ្សែបម្រើការពារ Nick Taylor បានចាកចេញ។
រហូតដល់ពេលនេះ ក្លិបព្រះខ័នរាជស្វាយរៀង មិនទាន់មានប្រកាសនាំចូលសមាជិកបរទេសថ្មីឡើយ៕




អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


