Connect with us

កីឡា

មុនជួប សុខ ធី, ពេជ្រ សម្បត្តិ ប៉ះ​ជើងខ្លាំងម្នាក់នៅសង្វៀនបាយ័ន ធ្លាប់មានប្រវត្តិឈ្នះយោធិន

បានផុស

នៅ

កីឡាករគុនខ្មែររហស្សនាមក្របីព្រៃ ពេជ្រ សម្បត្តិ នឹងត្រូវធ្វើការងារធ្ងន់ ដោយរូបគេត្រូវជួបជើងខ្លាំងមកពីប្រទេស កៀហ្ស៊ីស៊ីស្ថាន Kabutov Sherzod នៅសង្វៀនរបស់ស្ថានីយទូរទស្សន៍ បាយ័ន នាថ្ងៃ សៅរិ៍ ទី ១៤ ខែ មិថុនានេះ។

ពេជ្រ សម្បត្តិ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួបនេះរាប់ថា ជាការប្រកួតកម្តៅសាច់ដុំមួយរបស់ ពេជ្រ សម្បត្តិ មុនរូបគេត្រូវជួបមនុស្សឈើ សុខ ធី នៅថ្ងៃទី ២៨ ខែ មុថនា ខាងមុខ។ ទោះបីយ៉ាងណា បើមើលពីប្រវត្តិរបស់កីឡាករ កៀហ្ស៊ីស៊ីស្ថាន រូបនេះ មិនមែនជាកីឡាករធម្មតានោះទេ ហើយក៏អាចបង្កហានិភ័យដល់កូនសិស្សលោកគ្រូ ពេជ្រ សុផាន់ ផងដែរ។

Kabutov Sherzod អាយុ​ ២៦ ឆ្នាំ ធ្លាប់បានឆ្លងកាត់ការប្រកួតជាច្រើនទម្រង់ទាំងការប្រកួតប្រដាល់សេរី, ឃីគបុកស៊ីង និងក្បាច់គុនមីយ៉ាន់ម៉ា ឡេតវៃ ជាដើម។ កីឡាករ​ធ្លាប់ប្រកួតប្រដាល់សេរី និង K-1 បានចំនួន ៣៤ ដង ក្នុងនោះគេឈ្នះ ៣១ ដង និងចាញ់ ៣ ដង ហើយក្នុងចំណោមនោះ គេធ្លាប់បានឈ្នះ យោធិន អតីតដៃគូ បឺត សង្ឃឹម ផងដែរ។

Kabutov Sherzod

ចំណែកការប្រកួតនៅសង្វៀន ONE វិញ គេធ្លាប់ប្រកួតបានចំនួន ៦ ដង ក្នុងនោះឈ្នះ ១ ដង និងចាញ់ ៥ ដង ប៉ុន្តែការចាញ់ ភាគច្រើនចាញ់ដោយពិន្ទុ និងសុទ្ធតែក្រោមថ្វីដៃរបស់ជើងខ្លាំងថៃ និងជប៉ុន ដូចជា Nakrob, Chorfah Tor, Kongthoranee, Jaruadsuk និង Taiki Naito។

ងាកមកចាប់អារម្មណ៍សមិទ្ធផលរបស់គេវិញ គឺ​រូប​គេ​​បាន​ឈ្នះ​ គ្រងខ្សែក្រវាត់ K-1 ពិភព​លោក​ ១ដង, ខ្សែ​ក្រវាត់ K-1 ទ្វីប​អឺរ៉ុប ២​ដង, ខ្សែ​ក្រវាត់​ទ្វីប​អាស៊ី ២ ដង និង ខ្សែ​ក្រវាត់​អាស៊ីកណ្តាល ៤ ដង។

បន្ទាប់ពីឃើញអំពីកំណត់ត្រានេះ អ្នក​គាំទ្រ​មើលឃើញថា ការប្រកួតនៅថ្ងៃ សៅរិ៍ ទី ១៤ ខាងមុខ នឹងមិនមែនជារឿងងាយស្រួលឡើយសម្រាប់ ពេជ្រ សម្បត្តិ ពី​ព្រោះកីឡាករ កៀហ្ស៊ីស៊ីស្ថាន រូបនេះ ធ្លាប់មានបទពិសោធជោគជាំក្នុងការប្រកួតនៅសង្វៀនធំៗ ហើយភាគច្រើនជួបគូប្រកួត ដែលសុទ្ធតែជាកីឡាករខ្លាំងៗ៕

Kabutov Sherzod
Kabutov Sherzod

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម