កីឡា
យល់ស្របដូចអ្នកគាំទ្រទេថាស្រុកខ្មែរអស់អ្នកប៉ះ ពេជ្រ សម្បត្តិ ហើយលក្ខណៈហ្គង់ចេញម្រាមនេះ
កីឡាករ ពេជ្រ សម្បត្តិ កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗបន្ទាប់ពីរូបគេប្រកួតការពារខ្សែក្រវាត់ Krud លក្ខណៈហ្គង់ចេញម្រាមកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយផ្ដួលកីឡាករ ម៉េណាន ស៊ីហានលីអូគ្លូ ឲ្យសន្លប់ត្រឹមទឹកទី១ រហូតអ្នកគាំទ្រថាបើនៅកម្ពុជាអស់អ្នកមានសមត្ថភាពលេងហ្គង់នេះជាមួយកូនសិស្សគ្រូឆ្នើមម្នាក់នេះហើយ។

អ្នកគាំទ្រប្រដាល់ (រូបភាពលើផេក TVK Sport)
កូនសិស្សលោក ពេជ្រ សុផាន់ គឺកីឡាករ ពេជ្រ សម្បត្តិ អំឡុងពេលនេះកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងៗពីមួយប្រកួតទៅមួយប្រកួតតាមបណ្ដាសង្វៀនផ្សេងៗកន្លងទៅនេះ។ ក្នុងការប្រកួតការពារខ្សែក្រវាត់ Krud របស់ខ្លួននៅឯក្រុងបានលុង ខេត្តរតនៈគិរី បានផ្ដួលជើងខ្លាំងមកពីប្រទេសតួកគី កីឡាករ ម៉េណាន ស៊ីហានលីអូគ្លូ ឲ្យសន្លប់នៅទឹកទី១ ដែលធ្វើឲ្យអ្នកគាំទ្ររឹតតែសរសើរអំពីសមត្ថភាពរបស់ សម្បត្តិ ។

អ្នកគាំទ្រប្រដាល់ (រូបភាពលើផេក TVK Sport)
អ្នកគាំទ្រមួយចំនួនបានលើកឡើងក្នុងបណ្ដាញសង្គមថា ការប្រកួតលក្ខណៈហ្គង់ចេញម្រាមនៅកម្ពុជាឥលូវនេះគ្មាននរណាអាចមានសមត្ថភាពប្រកួតជាមួយ ពេជ្រ សម្បត្តិ បានឡើយ។ ដោយសារតែភាពធនល្អ និងកណ្ដាប់ដៃចេញធ្ងន់ៗផ្ដួលដៃគូរាប់ភ្លេចទៅហើយនោះទើបអ្នកគាំទ្ររបស់ ពេជ្រ សម្បត្តិ មួយចំនួនគិតថាអស់កីឡាករកម្ពុជាដែលស័ត្តិសមប្រកួតហ្គង់ចេញម្រាមនេះហើយ។

អ្នកគាំទ្រប្រដាល់ (រូបភាពលើផេក TVK Sport)
ប៉ុន្តែអ្នកតាមដានគុនខ្មែរមួយចំនួនមិនគិតដូច្នោះឡើយដោយមើលឃើញថាកីឡាករទើបឡើងកូដ ធន់ ម៉េងហុង គឺមានសមត្ថភាពស័ក្តិសមជាមួយ ពេជ្រ សម្បត្តិ ព្រោះជាអ្នកល្អកណ្ដាប់ដៃដូចគ្នាផង និងមានភាពធនក្នុងការប្រកួតដូចគ្នាដែរ។
បញ្ជាក់ដែរថា កីឡាករ ពេជ្រ សម្បត្តិ ជាជើងខ្លាំងមួយរូបនៅកម្ពុជាលើប្រភេទទម្ងន់ ៦០គីឡូក្រាមនេះហើយ។ រូបគេចាត់ទុកជាជើងខ្លាំងលើប្រភេទហ្គង់ចេញម្រាមនេះហើយដោយសារតែនៅកម្ពុជាបច្ចុប្បន្ននេះមិនសូវមានកីឡាកររូបណាហ៊ានប្រកួតជាមួយនោះឡើយ។ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះរូបគេប្រកួតការពារខ្សែក្រវាត់ Krud លក្ខណៈហ្គង់ចេញម្រាមបានសម្រេចដោយផ្ដួលកីឡាករតួកគី ម៉េណាន ស៊ីហានលីអូគ្លូ ឲ្យសន្លប់ត្រឹមទឹកទី១ ប៉ុណ្ណោះ។ រង់ចាំមើលថាការផ្គូផ្គង់រវាង ធន់ ម៉េងហុង និង ពេជ្រ សម្បត្តិ លក្ខណៈហ្គង់ចេញម្រាមនេះអាចកើតឡើងទេ ខណៈកីឡាករផ្សេងៗភាគច្រើនគេចមិនចង់ជួបនោះឡើយ៕

កីឡាករ ពេជ្រ សម្បត្តិ ក្រោយការពារខ្សែក្រវាត់បាន
អត្ថបទដោយ៖ នូន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


