Connect with us

កីឡា

ឃន​ សុម៉ាលី​ ថា​កីឡាករ​ ផល​ ស៊ីឡុង​ ជា​ឧ​បសគ្គ​ដណ្ដើម​ពាន​នៅ​សង្វៀនបាយ័ន​សប្ដាហ៍​នេះ​

បានផុស

នៅ

អ្នក​លេង​គុនខ្មែរ​ ឃន​ សុម៉ាលី​ ថា​កីឡាករ​ ផល​ ស៊ីឡុង​ អាច​ជា​ឧបសគ្គ​ដល់​ខ្លួន​ក្នុង​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្ដើម​ពាន​ “BOOSTRONG KUN KHMER” នៅ​ថ្ងៃ​អាទិត្យ​ ទី២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ នេះ​នៅ​ឯសង្វៀន​បាយ័ន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ ឃន​ សុម៉ាលី

សុម៉ាលី​ បាន​លើក​ឡើង​ក្នុង​កិច្ច​សម្ភាស​ថា​ រូប​គេ​សប្បាយ​ចិត្ត​ដែល​ BOOSTRONG រួម​ទាំងស្ថានីយទូរទស្សន៍​បាយ័ន​បាន​ផ្ដល់​ឱកាស​បាន​លេង​កម្មវិធី​ធំៗ​ពិសេស​ដូច​ជា​ដណ្ដើនពាន​រង្វាន់​នៅ​ពេល​នេះ។​

កីឡាករ​ដើម​កំណើត​ពី​ខេត្ត​សៀមរាប​រូប​នេះ​បន្ត​ទៀត​ថា​ រូប​គេ​នឹង​ខំប្រឹង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​ និង​ប្ដេជ្ញា​ដណ្ដើម​ពាន​រង្វាន់​ខាង​លើ​ឲ្យ​បាន។​ ក្នុង​បេក្ខភាព​ទាំង ៣នាក់​ទៀត​នេះ​រូប​គេ​យល់​ឃើញ​ថា​បើប៉ះ​កីឡាករ​ ផល​ ស៊ីឡុង​ គឺ​អាច​នឹង​ពិបាក​បន្តិច​ហើយ​សម្រាប់​ខ្លួន​ ព្រោះ​អ្នក​លេងគុនខ្មែរ​រូប​នេះ​មាន​សមត្ថភាព​ល្អ​ និង​ចេញអាវុធ​លឿន។​

បេក្ខភាពប្រកួត

បញ្ជាក់​ដែរ​ថា​ កម្មវិធី​ប្រដាល់​ BOOSTRONG KUN KHMER របស់​សង្វៀន​បាយ័ន​បាន​រៀបចំ​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្ដើម​ពានរង្វាន់​ដោយ​មាន​បេក្ខភាព​ ឃន​ សុម៉ាលី​ ផល​ ស៊ីឡុង​ នូវ​ វណ្ណី ទី រះ។​ ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​នៅ​សង្វៀន​បាយ័ន​ វេលា​ម៉ោង​ ៦ល្ងាច​ថ្ងៃ​ទី២​ ខែ​វិច្ឆិកា​ ២០២៥៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម