Connect with us

កីឡា

លោក​ ពេជ្រ​ សុផាន់៖​ មហាជន​ចង់​ឲ្យ​ ធន់​ ម៉េងហុង​ ចង់​ប៉ះ​ ពេជ្រ​ សម្បត្តិ​ ប៉ះ​បាន​តើ​កំពុង​ខ្វះ​ថវិកា​ធ្វើ​ក្លឹប​បន្ត​ផង​

បានផុស

នៅ

លោក​ ពេជ្រ​ សុផាន់​ ដែល​ជា​គ្រូ​របស់​ ពេជ្រ​ សម្បត្តិ​ បាន​ប្រកាស​បើក​ភ្លើង​ខៀវ​ទទួល​ស្វាគមន៍​ចំពោះ​អ្នក​លេង​គុន​ខ្មែរ​ ធន់​ ម៉េងហុង​ ដែល​មហាជន​ចង់ឲ្យ​​ប៉ះ​កូន​សិស្ស​របស់​ខ្លួន​ ខណៈ​ឥលូវ​នេះ​កំពុង​ខ្វះ​ថវិកា​សាងសង់​ក្លឹប​បន្ត​ផង​ជជែក​តែ​ប្រាក់រង្វាន់​ទៅ​បាន​ហើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព​លើ​ផេក​ហ្វេសបុក​គ្រូ​ឆ្នើម​

ថ្លែង​ក្នុង​វីដេអូ​លោក​ ពេជ្រ​ សុផាន់​ បាន​បញ្ជាក់​ថា​ បើ​និយាយ​ពី​កម្រិត​សមត្ថភាព​ បទ​ពិសោធ​ឆ្លងកាត់​ការ​ប្រកួត​ធំៗ​ និង​សមិទ្ធផល​ដែល​ឈ្នះ​កន្លង​មក​គឺ​ ពេជ្រ​ សម្បត្តិ​ ជា​ជើង​ចាស់​ម្នាក់​ហើយ​បើ​ប្រៀបធៀប​ជា​មួយ​កីឡាករ​ ធន់​ ម៉េងហុង​ នា​ពេល​ឥលូវ​នេះ។​

គ្រូ​ឆ្នើម​រូប​នេះ​បន្ថែម​ទៀត​ថា​ អ្នក​តាមដាន​ប្រដាល់​មួយ​ចំនួន​កុំ​ចេះ​តែ​រុញ​ ព្រោះ​ដូច​ការ​លើក​​ឡើង​ពី​ខាង​លើ​អីចឹង​ខុស​គ្នា​ច្រើន​ចំណុច​ ស្រប​ពេល​ ធន់​ ម៉េងហុង​ ទើប​និង​ឡើង​ប៉ុណ្ណោះ។​ សមិទ្ធផល​បើ​ប្រៀបធៀប​គឺ​ខុស​គ្នា​ឆ្ងាយ​ ប៉ុន្តែ​ប្រសិន​បើ​រូប​គេ​ចង់​ភ្លោះ​ថ្នាក់​លោក​ស្វាគមន៍​ជា​និច្ច​ ព្រោះ​ឥលូវ​នេះ​កំពុង​ខ្វះ​ថវិកា​សាងសង់​ក្លឹប​បន្ត​ផង។​ គម្រោង​នៃ​ការ​ជួប​នេះ​គឺ​លោក​បើក​ភ្លើង​ខៀវ​ហើយ​គ្រាន់​តែ​ជជែក​រឿង​ថវិកា​លើក​ទឹកចិត្ត​នៃ​ការ​ប្រកួត​ឲ្យ​ត្រូវ​គ្នា​ប៉ុណ្ណោះ​បាន​ហើយ។​

លោក ពេជ្រ​ សុផាន់ និង​ សម្បត្តិ

បញ្ជាក់​ដែរ​ថា​ ពេជ្រ​ សម្បត្តិ​ ជា​ជើង​ខ្លាំង​ប្រចាំ​ប្រទេស​ទៅ​ហើយ​មិន​ថា​ហ្គង់​ធំ​ ហ្គង់​ចេញ​ម្រាម​ និង​ការ​ប្រកួត​បែប​ណា​នោះ​ទេ។​ ខ្សែក្រវាត់​ ពាន​រង្វាន់​ អម​ដោយ​ប្រាក់​រង្វាន់​ជា​ច្រើន​ដែល​កូន​សិស្ស​លោក​ ពេជ្រ​ សុផាន់​ ​ដណ្ដើម​បាន។​ រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ​បន្ទាប់​ពី​ជើង​ខ្លាំង​វ័យ​ទើប​ឡើង​កូដ​ ធន់​ ម៉េងហុង​ បាន​ផ្ដួល​កីឡាករ​អេស្បាញ់​ សាន់ត្រូ​ ឲ្យ​សន្លប់​នៅ​ទឹក​ទី១​ ស្រប​ពេល​អ្នក​គាំទ្រ​មើល​ឃើញ​ថា រាងកាយ​ធន់​ និង​​ល្អ​ដៃ​ផង​នោះ​ ដូច្នេះ​ទើប​ចេះ​តែ​ផ្គូផ្គង់​ចង់​ឲ្យ​ប៉ះ​ ពេជ្រ​ សម្បត្តិ​ តែ​ម្ដង​ទៅ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម