ខ្សែបម្រើប្រយុទ្ធសញ្ជាតិ អាល្លឺម៉ង់ Florian Wirtz នឹងក្លាយជាកីឡាករទី ៣ ដែលមានតម្លៃផ្ទេរថ្លៃបំផុតក្នុងពិភពលោក បន្ទាប់ពីការផ្ទេរទៅកាន់ក្លិបហង្សក្រហម Liverpool
ស្ថាប័ន Transfer Market ទើបធ្វើបច្ចុប្បន្នភាពថ្មី ដោយបានបញ្ចេញឈ្មោះកីឡាករកំពូលទាំង ៥ មានតម្លៃផ្ទេរថ្លៃបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៥ នេះ។
ខ្សែប្រយុទ្ធរបស់ Barcelona កីឡាករ Lamine Yamal បានហក់ឡើងមកឈរនៅលេខរៀងទី ៣ ជាកីឡាករ ដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងលោក...