កីឡា
ភរិយា សេន ប៊ុនថេន បន់ស្រន់ឲ្យប្រទេសជាតិមានសុខសន្តិភាព និងវិលទៅរកសភាពការណ៍ធម្មតាវិញ
ភរិយាលោក សេន ប៊ុនថេន បន់ស្រន់ឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងឆាប់វិលទៅរកសភាពការណ៍ជាធម្មតាវិញ ព្រោះម្នាក់ៗសុទ្ធតែនៅមិនសុខថែមទាំងមានការប៉ះពាល់ជាខ្លាំងគ្រប់ៗគ្នា។

រូបភាពហ្វេសបុកអ្នកនាង ឃឹម ខាន់សោភ័ណ្ឌ
អ្នកនាង ឃឹម ខាន់សោភ័ណ្ឌ បានឲ្យដឹងថា មិនថាតែអ្នកនាង ក្រុមគ្រួសាង និងអ្នកនិយមចូលចិត្តកីឡាប្រដាល់នោះទេ ពោលប្រជាជនទាំងអស់សុទ្ធតែមានការប៉ះពាល់ និងមានការបារម្ភអំពីស្ថានភាពប្រទេសជាតិ កងទ័ពដែលកំពុងឈរជើងនៅព្រំដែន។

រូបភាពហ្វេសបុកអ្នកនាង ឃឹម ខាន់សោភ័ណ្ឌ
ភរិយាយលោក សេន ប៊ុនថេន រូបនេះបន្ថែមទៀតថា ក្នុងស្ថានភាពនេះអ្នកនាងមានតែបន់ស្រន់ប៉ុណ្ណោះឲ្យឆាប់បញ្ចប់សង្គ្រាម និងឆាប់វិលទៅរកសភាពការណ៍ល្អប្រសើរដូចពីមុនវិញ។ ប្រជាជនកម្ពុជាទាំងអស់សុទ្ធតែមិនចង់ឲ្យមានសង្គ្រាមនោះឡើយ។ សង្គ្រាមធ្វើឲ្យបាត់បង់អាយុជីវិត បាក់បែកខូចខាត ប៉ះពាល់ដល់សេដ្ឋកិច្ច គ្រប់បែបយ៉ាង។ ជាក់ស្ដែងដូចនៅខាងប្រដាល់នេះជាដើមកម្មវិធីអត់ដំណើរការសិស្សអត់បានប្រកួត ម្នាក់ៗបាត់ចំណូលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ។ ម្នាក់ៗត្រូវការចំណាយលើការហូបចុក បង់ថ្លៃជួលក្លឹប ថ្លៃទឹកភ្លើង និងការលក់ដូរថមថយជាដើម។

រូបភាពហ្វេសបុកអ្នកនាង ឃឹម ខាន់សោភ័ណ្ឌ
បញ្ជាក់ដែរថា តាំងពីមានការឈ្លានពានពីសំណាក់ប្រទេសថៃមកលើកម្ពុជា និងមានជាបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មកដល់ពេលនេះក៏ដោយ ប៉ុន្តែស្ថានការណ៍ព្រំដែននៅមិនទាន់អាចវិលត្រឡប់ទៅសភាពដើមវិញនៅឡើយទេ។ តាមស្ថានីយទូរទស្សន៍ដែលមានកម្មវិធីប្រដាល់ជាច្រើនបានផ្អាក២សប្ដាហ៍មកហើយ និងអាចបន្តផ្អាកនៅសប្ដាហ៍នេះទៀត៕

រូបភាពហ្វេសបុកអ្នកនាង ឃឹម ខាន់សោភ័ណ្ឌ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


