Connect with us

កីឡា

លោក​ គង់​ សុភាព​ ជឿជាក់​លើ​ក្រុម​ទូក​នាគ​កម្ពុជា​នឹង​ឈ្នះ​មេដាយ​នៅ​​ World Games​ ឯ​ប្រទេស​ចិន​

បានផុស

នៅ

លោក​ គង់​ សុភាព​ ដែល​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ ថា​លោក​ជឿជាក់​ក្រុម​កីឡាករ​ កីឡា​ការិនី​ ទូកនាគ​របស់​កម្ពុជា​នឹង​អាច​ឈ្នះ​មេដាយ​ក្នុង​កម្រិត​ណា​មួយ​នៅ​ការ​ប្រកួត​ World Games​ ដែល​ធ្វើ​ឡើង​ឯ​ប្រទេស​ចិន​ ចាប់​ពី​ថ្ងៃ​ទី៦​ ដល់​ ១១​ ខែ​សីហា​ ឆ្នាំ​២០២៥​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​ក្រុម​កីឡា​ទូកនាគ​កម្ពុជា​

គ្រូ​ជំនួយ​ជម្រើស​ជាតិ​សហព័ន្ធ​កីឡា​ទូក​កានូ​ និង​រ៉ូអ៊ីង​​កម្ពុជា​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ក្រុម​ទូក​នាគ​ជាប់​ក្នុង​វគ្គ​ជម្រុះ​កាល​ពី​ឆ្នាំ​២០២៤​ នៅ​ឯ​ប្រទេស​ហ្វីលីពីន​រួច​មក​ សហព័ន្ធ​បាន​ដាក់​គោលដៅ​ឆ្ពោះ​ទៅ​រក​មេដាយ​កម្រិត​ណា​មួយ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​២០២៥​ ឯ​ប្រទេស​ចិន​លើក​នេះ។​

ទិដ្ឋភាព​ក្រុម​កីឡា​ទូកនាគ​កម្ពុជា​

លោក​ គង់​ សុភាព​ បញ្ជាក់​ទៀត​ថា​ សហព័ន្ធ​បាន​ផ្ដោត​ខ្លាំង​ និង​តាមដាន​ជាប់លាប់​លើ​ការ​ហ្វឹកហាត់​ វិន័យ​របស់​កីឡាករ​ កីឡា​ការិនី​ជា​និច្ច​តាំងពី​ជាប់​វគ្គ​ជម្រុះ​ឆ្នាំ​២០២៤ រហូត​មក។​​ ការ​ហ្វឹកហាត់​មាន​ភាព​ល្អ​ប្រសើរ​ និង​កើន​សមត្ថភាព​ជា​បន្តបន្ទាប់​ ស្រប​ពេល​ការ​តេស្ត​សមត្ថភាព​កន្លង​ទៅ​នេះ​មើល​ឃើញ​ថា​ក្រុម​កម្ពុជា​មាន​ស្ថិតិនាទី​​ (Record)​ ល្អ​ឈាន​ដល់​កម្រិត​ទទួល​បាន​មេដាយ​ហើយ។​

ដូច្នេះ​ក្នុង​ប្រកួត​ជើងឯក​ពិភពលោក​ (World Games)​ នៅ​ប្រទេស​ចិន​លើក​នេះ​លោក​សង្ឃឹម​ជឿជាក់​ខ្ពស់​លើ​ក្រុម​កម្ពុជា​បើ​មិន​មាន​អ្វី​ប្រែប្រួល​នោះ។​ យ៉ាងណា​កម្ពុជា​ក៏​នឹង​ត្រូវ​ធ្វើ​ការ​ធ្ងន់​ផង​ដែរ​ជា​មួយ​ប្រទេស​ឥណ្ឌូណេស៊ី​ និង​ចិន​ដែល​ជា​ម្ចាស់​ផ្ទះ​ដែល​​មាន​សមត្ថភាព​ល្អ​ជាង​គេ។​

លោក​ គង់​ សុភាព​

បញ្ជាក់​ដែរ​ថា​ ក្រុម​​ជម្រើស​ជាតិ​កីឡា​ទូកនាគ​កម្ពុជា ​កំពុង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​​ការ​ប្រកួត​ជើងឯក​ពិភពលោក​ (Word Games)​ នៅ​ទី​ក្រុម​ Chengdu ​ប្រទេស​ចិន​ ចាប់​ពី​ថ្ងៃ​ទី៦​ ដល់​ ១១​ ខែ​សីហា​ ឆ្នាំ​២០២៥​។​ កម្ពុជា​បញ្ជូន​កីឡាករ​ ៦រូប​ កីឡា​ការិនី​ ៦រូប​ និង​ប្រតិភូ​ គ្រូ​បង្វឹក​មាន​សរុប​ ១៥​នាក់៕​

ទិដ្ឋភាព​ក្រុម​កីឡា​ទូកនាគ​កម្ពុជា​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម