កីឡា
គ្រូ Shan United យកបទពិសោធឆ្នាំមុន មករៀបចំ ដើម្បីឈ្នះ ព្រះខ័នរាជស្វាយរៀង យប់នេះ
គ្រូបង្វឹក Shan United លោក Hiroki Ono បានមើលឃើញក្រុម ព្រះខ័នរាជស្វាយរៀង ក្នុងរដូវកាលនេះ ហាក់មានភាពខ្លាំងក្លាជារដូវកាលមុនទៅទៀត ហើយលោកនឹងប្រើប្រាស់បទពិសោធជួបគ្នាឆ្នាំមុន ដើម្បីយកមកកែលម្អក្រុម សម្រាប់ការជួបគ្នាក្នុងពានក្លិប អាស៊ាន ASEAN Club Championship វេលាម៉ោង៦:៣០នាទី យប់ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៥។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ២០ ខែ សីហា នេះ លោក Hiroki Ono បានមានប្រសាសន៍ថា៖ «ការប្រកួតនេះ នឹងមិនងាយស្រួលនោះទេ។ ពួកយើងនឹងលេងដោយប្រុងប្រយ័ត្ន ហើយព្យាយាមលេងដោយយុទ្ធសាស្ត្រ។ ពួកយើងបានរៀនសូត្រអំពីបទពិសោធកាលពីឆ្នាំមុន ហើយពួកយើងបានយកវា មករៀបចំសមត្ថភាពរបស់ពួកយើងឱ្យល្អបំផុតនៅរដូវកាលនេះ។ គូប្រជែងរបស់យើង នឹងកាន់តែតឹងតែងជាងកាលពីឆ្នាំមុន»។

តាមរយៈការលើកឡើងខាងលើ លោក Hiroki Ono បានទទួលស្គាល់ច្បាស់ពី ព្រះខ័នរាជស្វាយរៀង ជាក្រុមខ្លាំងមួយក្នុងពូល ដោយបទពិសោធនៃការជួបគ្នាកាលពីរដូវកាលមុន ៣ លើក ក្រុម Shan United បានចាញ់ ២ លើក និងឈ្នះ ១ លើក។ បុរសសញ្ជាតិ ជប៉ុន វ័យ ៣៩ ឆ្នាំរូបនេះ ប្រាប់ថា ការប្រកួតលើកទី៤នេះ ក្រុមរបស់លោកនឹងលេងដោយប្រុងប្រយ័ត្នបំផុត ហើយលោកនឹងយកបទពិសោធនៃការជួបគ្នាកាលពីឆ្នាំមុន មករៀបចំក្រុមឱ្យល្អសម្រាប់ការស្វែងរកជ័យជម្នះក្នុងដីដូចឆ្នាំមុនទៀត។
ជួបគ្នា ៣ លើកកាលពីរដូវកាលមុន ព្រះខ័នរាជស្វាយរៀង ឈ្នះ ៤-២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងពានរង្វាន់ ASEAN Club Championship និងឈ្នះ ៦-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ជើងទី១ និងជើងទី២ Shan United ឈ្នះ ២-១ នៅប្រទេសមីយ៉ាន់ម៉ា ក្នុងពានរង្វាន់ AFC Challenge League៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


