កីឡា
លីគកំពូលអង់គ្លេស វ៉ាដាច់លីគកំពូលអឺរ៉ុប ៤ ជាប់ជាលីគចាយលុយទិញកីឡាករច្រើនបំផុតរដូវក្តៅនេះ
ទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ ២០២៥ បានបិទបញ្ចប់ជាផ្លូវការ កាលពីថ្ងៃទី ១ ខែ កញ្ញា ខណៈរឿងគួរចាប់អារម្មណ៍បំផុត គឺលីគកំពូល អង់គ្លេស Premier League បានបំបែកកំណត់ត្រា ក្លាយជាលីគចាយលុយទិញកីឡាករច្រើនបំផុតក្នុងរដូវក្តៅនេះ។

យោងតាមប្រភពពី Sport Star បានបង្ហាញថា ក្លិប Premier League ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ បានវ៉ាដាច់លីគណាៗទាំងអស់ ក្នុងការចាយលុយទិញកីឡាករ។ សូម្បីលីគកំពូល អឺរ៉ុប ៤ ផ្សេងទៀតបូកបញ្ចូលគ្នា ក៏ចាយលុយមិនស្មើនឹង Premier League មួយផង។
នៅរដូវក្តៅឆ្នាំ ២០២៥ លីគ Premier League បានចាយលុយសរុបចំនួន ៤.៣៨ ពាន់លានដុល្លារអាមេរិក។ ដោយឡែកលីគ Serie A របស់ អ៉ីតាលី ចាយលុយសរុបអស់ចំនួន ១.១៨ ពាន់លានដុល្លារអាមេរិក។ លីគ Bundesliga របស់ អាល្លឺម៉ង់ ចាយលុយអស់ចំនួន ៧៥៥.១៣ លានដុល្លារអាមេរិក។ លីគ La Liga របស់ អេស្ប៉ាញ ចាយលុយអស់ចំនួន ៦៧០.១៨ លានដុល្លារអាមេរិក និងចុងក្រោយលីគ Ligue1 របស់ បារាំង ចាយលុយអស់ចំនួន ៦៣៧.៧៩ លានដុល្លារអាមេរិក។

ជុំវិញការដោះដូរកីឡាកររដូវក្តៅនេះ ហាក់មិនមានអ្វីជាមន្ទិលសង្ស័យនោះទេ ដែល Premier League បានក្លាយជាលីគចាយលុយទិញកីឡាករច្រើនជាងគេបំផុត ព្រោះគ្រាន់តែក្លិប Liverpool មួយ បានចាយលុយអស់រាប់រយលានដុល្លារអាមេរិក ក្នុងការទិញកីឡាករថ្មីៗចូល។ ជាក់ស្តែង ដូចជា Alexander Isak, Florian Wirtz និងកីឡាករមួយចំនួនទៀត ដែលសុទ្ធមានតម្លៃរាយលាន។ បន្ថែមពីនេះទៀត មាន Manchester United, Arsenal, Chelsea, Newcastle United, Tottenham Hotspur ជាដើម បានចាយលុយយ៉ាងច្រើន ក្នុងការទិញចូលកីឡាករថ្មីៗផងដែរ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sport Star
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


