កីឡា
គ្រូហាប់គីដូជើងចាស់ ប្រាប់ពីតិចនិកបង្ហាត់ក្មេងៗមិនឲ្យធុញដលម៉ោងចង់មកហាត់
គ្រូកីឡាហាប់គីដូជើងចាស់លោក គង់ ចាន់ធីណា ប្រាប់ពីតិចនិកបង្ហាត់ក្មេងៗមិនឲ្យធុញ និងចង់តែមកហាត់នោះគឺការផ្លាស់ប្ដូរបច្ចេកទេសហ្វឹកហាត់ពីមួយទៅមួយ មិនតឹងរឹងពេក និងចេះបង្កើតភាពសប្បាយរីករាយនៅម៉ោងពេលហ្វឹកហាត់។

ថ្នាល់កីឡាហាប់គីដូ
លោក គង់ ចាន់ធីណា គ្រូបង្វឹកជើងចាស់របស់កីឡាហាប់គីដូបានឲ្យដឹងថា តិចនិកបង្ហាត់ក្មេងៗថ្នាលមិនឲ្យមានភាពធុញទ្រាន់នោះគឺបង្ហាត់ផ្លាស់ប្ដូរបច្ចេកទេសពីមួយទៅមួយជានិច្ច ខណៈដែលក្បាច់គុននេះសំបូរក្បាច់ស្នៀតផង ដូច្នេះហើយធ្វើសិស្សៗមានភាពសប្បាយរីករាយនៅពេលហ្វឹកហាត់។ មួយវិញទៀតចេះបង្កើតបរិយាកាសសប្បាយៗនៅពេលបង្ហាត់ដោយមិនត្រូវផ្ដោតខ្លាំង ឬតឹងរឹងពេកទេ ព្រោះពួកគេជាក្មេងៗមិនដូចសិស្សធំៗនោះឡើយ។

ថ្នាល់កីឡាហាប់គីដូ
គ្រូបង្វឹកខាងលើនេះបន្តទៀតថា ក្មេងៗភាគច្រើនស្ដាប់បាន និងចាប់យកក្បាច់ស្នៀតបានជានិច្ចនៅពេលគ្រូៗ ឬរៀមច្បងបានបង្ហាត់បង្រៀន។ ប៉ុន្តែមួយចំនួនក៏រវល់លេងច្រើនផងដែរ ពោលហាត់ៗភ្លេចខ្លួនឆ្លៀតទៅលេងក៏មានដែរ។

ថ្នាល់កីឡាហាប់គីដូ
បញ្ជាក់ដែរថា កីឡាហាប់គីដូក្នុងប្រទេសកម្ពុជានៅប្រមាណ ២ឆ្នាំចុងក្រោយនេះឃើញមានភាពលេចធ្លោខ្លាំង និងមានមហាជនស្គាល់រួមទាំងហ្វឹកហាត់ក៏ច្រើនផងដែរ។ បច្ចុប្បន្ននេះគេឃើញមានសិស្សគុនជាថ្នាលតូចៗច្រើនបានកំពុងហ្វឹកហាត់ទាំងនៅទីលានហ្វឹកហាត់ក្នុងពហុកីឡដ្ឋានជាតិ និងក្លឹបថ្មីឯសាលាបឋមបាក់ទូកផងដែរ៕





សិស្សគុនហាប់គីដូឡើងខ្សែក្រវាត់ក្រហម
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


