Connect with us

កីឡា

ព្រះ​ខ័ន​រាជ​ស្វាយរៀង គ្មាន​ដៃ​គូស៊ុត​ចូល សម្រាប់​ ៤ ប្រកួត​ដំបូង ធៀបធៀប​​នឹង ១០ ​រដូវ​កាលមុន

បានផុស

នៅ

ក្លិប​បាល់ទាត់​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ​ចាប់​ផ្តើម​រដូវ​កាល​ថ្មីដ៏​ល្អ​ឥតខ្ចោះ​ ដោយ​មិន​ឲ្យ​ដៃ​គូ​ស៊ុត​ចូល​សោះ​​សម្រាប់​ជ័យជម្នះ​ ៤ លើក​​ដំបូង។ សប្តាហ៍​ទី១ ពួក​គេ​ឈ្នះ ណាហ្គាវើលដ៍ ៣-០, សប្តាហ៍​ទី​២ ឈ្នះ អង្គរថាយហ្គឺរ ៣-០, សប្តាហ៍​ទី​៣ ឈ្នះ បឹងកេត ៣-០ និង​សប្តាហ៍​ទី​៤ ឈ្នះ វិសាខា ២-០។ សរុប​ទៅ ព្រះ​ខ័ន​រាជ​ស្វាយរៀង​ស៊ុត​ចូល​ដៃ​គូ ១១ គ្រាប់ និង​គ្មាន​ដៃ​គូ​ស៊ុត​ចូល​ពួក​គេ​ឡើយ ដោយ​រក​បាន ១២​ ពិន្ទុ​ពេញ បន្តឈរ​លើ​កំពូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​លើក​ដំបូង​ដែល ព្រះ​ខ័ន​រាជ​ស្វាយរៀង មិន​របូត​គ្រាប់​បាល់​សោះ ៤ ប្រកួត​​ជាប់​គ្នា​ បើ​ប្រៀប​ធៀប​នឹង​ស្ថិតិ​ ១០ រដូវ​កាល​មុន​គឺ​ត្រឹម​ពី​ឆ្នាំ ២០១៥ ដល់ ២០២៥។ រដូវ​កាល​ខ្លះ​ក៏​ឈ្នះ​ច្រើន​ប្រកួត​ជាប់​គ្នា​ដែរ ប៉ុន្តែ​គ្រាន់​តែ​​ត្រូវ​បាន​ដៃ​គូ​ស៊ុត​ចូល។

ខាង​ក្រោម​ជា​ស្ថិត ៤ ប្រកួត​ដំបូង​សម្រាប់ ១០ រដូវ​កាល​ចុង​ក្រោយ។

រដូវ​កាល ២០២៤-២៥

  • ឈ្នះ ក្រសួង​មហា​ផ្ទៃ ៧-០
  • ឈ្នះ អាយអេសអាយ ដង្កោសែន​ជ័យ ៤-១
  • ឈ្នះ គិរីវង់សុខសែន​ជ័យ ៦-១
  • ចាញ់ វិសាខា ០-១

រដូវ​កាល ២០២៣-២៤

  • ឈ្នះ កង​យោធពល​ខេមរភូមិន្ទ ២-០
  • ឈ្នះ ភ្នំពេញ​ក្រោន ២-១
  • ឈ្នះ ណាហ្គាវើលដ៍ ១-០
  • ឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ២-១

រដូវ​កាល ២០២២

  • ឈ្នះ គិរីវង់សុខសែន​ជ័យ ៣-១
  • ឈ្នះ ភ្នំពេញ​ក្រោន ៣-១
  • ឈ្នះ បឹងកេត ៤-០
  • ឈ្នះ កង​យោធពលខេមរភូមិន្ទ ៣-១

រដូវ​កាល ២០២១

  • ឈ្នះ អគ្គិសនី​កម្ពុជា ៦-១
    ឈ្នះ វិសាខា ២-១
  • ឈ្នះ ណាហ្គាវើលដ៍ ៣-១
  • ឈ្នះ អាស៊ីអឺរ៉ុប ៤-៣

រដូវ​កាល ២០២០

  • ឈ្នះ សូលទីឡូ​អង្គរ ៥-២
  • ឈ្នះ គិរីវង់សុខសែន​ជ័យ ៤-២
  • ឈ្នះ កង​យោពល​ខេមរភូមិន្ទ ២-១
  • ស្មើ ភ្នំពេញ​ក្រោន ០-០

រដូវ​កាល ២០១៩

  • ឈ្នះ ប៉ូលិស ២-០
  • ឈ្នះ សូលទីឡូអង្គរ ១-០
  • ឈ្នះ គិរីវង់សុខសែន​ជ័យ ២-០
  • ឈ្នះ ភ្នំពេញ​ក្រោន ៥-១

រដូវ​កាល ២០១៨

  • ស្មើ ណាហ្គាវើលដ៍ ០-០
  • ស្មើ ប៉ូលិស ០-០
  • ឈ្នះ អគ្គិសនីកម្ពុជា ៥-១
  • ចាញ់ អង្គរថាយហ្គឺរ ១-៣

រដូវ​កាល ២០១៧

  • ឈ្នះ គិរីវង់សុខសែន​ជ័យ ២-១
  • ស្មើ បឹងកេត ២-២
  • ឈ្នះ វេស្ទើន ភ្នំពេញ ៥-០
  • ឈ្នះ អគ្គិសនី​កម្ពុជា ៣-០

រដូវ​កាល ២០១៦

  • ឈ្នះ ស៊ីម៉ាក់ យូណាញធិត ៦-២
  • ឈ្នះ ខេមបូឌានថាយហ្គឺរ ៦-១
  • ស្មើ ប៉ូលិស ១-១
  • ឈ្នះ ណាហ្គាវើលដ៍ ២-១

រដូវ​កាល ២០១៥

  • ចាញ់ ណាហ្គាវើលដ៍ ០-១
  • ឈ្នះ អាស៊ី​អឺរ៉ុប ៣-១
  • ស្មើ ស៊ីម៉ាក់ យូណាញធិត ៣-៣
  • ចាញ់ វេស្ទើន ភ្នំពេញ ០-១

សូម​បញ្ជាក់​ថា ស្ថិតិ​ខាង​លើ​នេះ គ្រាន់​តែ​ដក​ស្រង់​ត្រឹម ១០​រដូវ​កាល​ចុង​ក្រោយ​ប៉ុណ្ណោះ ដោយ​នៅ​មាន​ស្ថិតិ​ជា​ច្រើន​ទៀត​នៅ​មុន​ឆ្នាំ ២០១៥៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម