កីឡា
ក្រុមប្រយុទ្ធមុតស្រួច កំពង់ដេវ៉ា ប៉ះ ភ្នំពេញក្រោន ស្វែងរក ៣ ពិន្ទុ ល្ងាចស្អែក
ក្រុមកំពុងគួរឲ្យចាប់អារម្មណ៍ អឹមអូអាយ កំពង់ដេវ៉ា ត្រូវបើកទ្វារកីឡដ្ឋានព្រីនស៍ ដើម្បីទទួលក្រុម ភ្នំពេញក្រោន វេលាម៉ោង៦ល្ងាច ថ្ងៃសុក្រស្អែកនេះ សម្រាប់ការប្រកួតសប្តាហ៍ទី៥ នៃលីគបាល់ទាត់កំពូលកម្ពុជា។

នេះជាជំនួបដែលទទួលបានការចាប់អារម្មណ៍បំផុតនៅក្នុងសប្តាហ៍នេះ ដោយសារក្រុមទាំងពីរកំពុងល្អដូចគ្នា។ អតីតក្រុមក្រសួងមហាផ្ទៃទទួលបានម្ចាស់ជំនួញថ្មីដែលធ្វើឲ្យពួកគេបានផ្លាស់ប្តូរមុខមាត់ថ្មីទាំងឈ្មោះ ថ្នាក់ដឹកនាំ និងសមាសភាពកីឡាករ ហើយចាប់ផ្តើមរដូវកាលបង្ហាញគុណភាពគួរឲ្យចាប់អារម្មណ៍។
ភ្នំពេញក្រោនចូលរដូវកាលថ្មី បានផ្លាស់ប្តូរសមាសភាពកីឡាករបរទេស និងខ្មែរស្ទើរទាំងស្រុង ប៉ុន្តែនៅដើមរដូវកាលនេះពួកគេមិនទាន់ចាញ់ឡើយ។
ក្រុម អឹមអូអាយ កំពង់ដេវ៉ា រកបាន ៧ ពិន្ទុ ពីការឈ្នះ ២ ប្រកួត ស្មើ១ ប្រកួត និងចាញ់ ១ ប្រកួត កំពុងឈរចំណាត់ថ្នាក់លេខ ៣។ បើកឆាកសប្តាហ៍ទី១ ពួកគេបានចាញ់ អង្គរថាយហ្គឺរ ដោយលទ្ធផល ៣-៦ ហើយសប្តាហ៍ទី២ បានឈ្នះ គិរីវង់សុខសែនជ័យ ៤-២ និងស្មើ វិសាខា ១-១ ក្នុងសប្តាហ៍ទី៣ មុនពេលឈ្នះ ណាហ្គាវើលដ៍ ២-១ សម្រាប់សប្តាហ៍ទី៤។

ក្រុមកំពង់ដេវ៉ា តែងតែរកបានគ្រាប់បាល់រហូតសម្រាប់ ៤ ប្រកួតដំបូង ពោលគឺចំនួន ១០ គ្រាប់ហើយ ខណៈត្រូវបានដៃគូស៊ុតចូល ១០គ្រាប់ដែរ។ ប្រការនេះបង្ហាញឲ្យឃើញថា ក្រុមកំពង់ដេវ៉ា មានខ្សែប្រយុទ្ធមុតស្រួចល្អ ប៉ុន្តែពួកគេក៏ស្ទើរនៅតំបន់ការពារផងដែរ ពីព្រោះពួកគេមិនមែនលេងការពារ វាយបកឡើយ។
ចំណែក ភ្នំពេញក្រោន នៅសប្តាហ៍ទី១ បានត្រឹមស្មើ បឹងកេត ដោយលទ្ធផល 0-0 និងបន្តស្មើ កងយោធពលខេមរភូមិន្ទ ១-១ ក្នុងសប្តាហ៍ទី២ មុនពេលឈ្នះ ឡាយហ្វ ព្រះសីហនុ តាមរយៈការវាយបក ៤-៣ បន្ទាប់ពីត្រូវដៃគូនាំ ១-៣ ទៅហើយ។ ដូច្នេះពួកគេមិនទាន់ស្គាល់បរាជ័យទេសម្រាប់ ៣ ប្រកួតដំបូង ដោយរកបាន ៥ ពិន្ទុ ឈរចំណាត់ថ្នាក់លេខ៥។

ឆ្លងកាត់ ៣ ប្រកួតកន្លងទៅនេះ ឃើញថា ភ្នំពេញក្រោន នៅមិនទាន់លេងយល់ចិត្តគ្នាប៉ុន្មានឡើយ បើប្រៀបធៀបនឹងរដូវកាលមុនៗ។ ពួកគេមានខ្សែប្រយុទ្ធល្អ និងខ្សែការពារក៏ល្អ ប៉ុន្តែហាក់ដូចជានៅមិនទាន់ស៊ីសង្វាក់គ្នាឡើយ។
ក្រៅពីគូ ភ្នំពេញក្រោន ប៉ះ អឹមអូអាយ កំពង់ដេវ៉ា និង ព្រះខ័នរាជស្វាយរៀង ប៉ះ ឡាយហ្វ ព្រះសីហនុ នៅវេលាម៉ោង៦ល្ងាចស្អែក ក៏មានការប្រកួត ៣ គូទៀតនៅថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា មានដូចជា ក្រុមគិរីវង់សុខសែនជ័យ ទទួលក្រុម វិសាខា។ ក្រុម អាយអេសអាយ ដង្កោសែនជ័យ ទទួល បឹងកេត ថ្ងៃសៅរ៍ និង ណាហ្គាវើលដ៍ ធ្វើដំណើរទៅទឹកដី អង្គរថាយហ្គឺរ នៅខេត្តសៀមរាប ដែលការប្រកួតម៉ោង៦ល្ងាចដូចគ្នា៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


