ព័ត៌មានជាតិ៣ ម៉ោង ago
ប្រាក់ សុខុន៖ យន្តការផ្សះផ្សាដោយបង្ខំក្រោម UNCLOS ផ្តល់នូវមាគ៌ាដ៏យុត្តិធម៌ឆ្ពោះទៅរកសន្តិភាពដល់កម្ពុជា និងថៃ
នៅថ្ងៃទី ២ ខែមិថុនា ប្រទេសកម្ពុជាបានផ្តួចផ្តើមដំណើរការផ្សះផ្សាដោយបង្ខំជាមួយប្រទេសថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ យើងធ្វើដូច្នេះ ដើម្បីការពារអធិបតេយ្យភាពជាតិ និងសិទ្ធិសមុទ្ររបស់យើង បន្ទាប់ពីថៃបានដកខ្លួនចេញដោយឯកតោភាគី ពីអនុស្សរណៈយោគយល់គ្នាទ្វេភាគី ដែលមានអាយុកាល ២៥ ឆ្នាំ មកហើយ។ អនុស្សរណៈនៃការយោគយល់គ្នានោះ មានបំណងសម្រួលដល់កិច្ចព្រមព្រៀងស្តីពីកន្លែងដែលប្រទេសយើងទាំង២ គួរតែគូសព្រំដែនសមុទ្រ និងពីរបៀបយើងគួរចែករំលែកកំណប់ប្រេង និងឧស្ម័នក្រោមសមុទ្រដ៏មានតម្លៃជាមួយគ្នា។ តាំងពីនោះមក ថៃបានយល់ព្រមចូលរួមក្នុងដំណើរការផ្សះផ្សាដោយបង្ខំរបស់ UNCLOS។ នេះគឺជាជំហានវិជ្ជមាន និងគួរឱ្យស្វាគមន៍មួយ។ ទោះជាយ៉ាងណាក៏ដោយ...