កីឡា
ស្មាត់ឆ្វេងអាមេរិក Kevin Kobrine ឆ្លងកាត់ ៤ ប្រទេស មុនពេលចូលរួម វិសាខា នៅកម្ពុជា
កីឡាករបាល់ទះសញ្ជាតិអាមេរិក Kevin Kobrine បានចូលរួមជាមួយក្លិបបាល់ទះ វិសាខា ដើម្បីត្រៀមប្រជែងជើងឯកលីគបាល់ទះកំពូលកម្ពុជា ដែលហៅកាត់«តេជោលីគ» រដូវកាលទី៣ នៅជុំទី២។

តើកីឡាកររូបនេះមានប្រវត្តិយ៉ាងណាមុនពេលចូលរួមជាមួយ វិសាខា? កីឡាករអាមេរិកអាយុ ២៦ ឆ្នាំ កម្ពស់ ១.៩៦ម៉ែត្រ រូបនេះបានចាប់ផ្តើមលេងបាល់ទះដំបូងឲ្យ ក្រុមបាល់ទះវិទ្យាល័យ Corona del Mar ជាកន្លែងធ្វើឲ្យរូបគេលេចធ្លោខ្លាំង និងស្ថិតនៅចំណាត់ថ្នាក់លេខ ២ របស់ទស្សនាវដ្តី volleyballmag សម្រាប់ជម្រើសយុវជនក្នុងឆ្នាំ ២០១៨។ នៅពេលនោះ យុវជនរូបនេះបានជួយឲ្យក្រុមវិទ្យាល័យរបស់ខ្លួនឈ្នះជើងឯក CIF Division 1 ពីរឆ្នាំជាប់គ្នាគឺឆ្នាំ ២០១៧ និង ២០១៨។
បន្ទាប់ពីចប់ការសិក្សាកម្រិតវិទ្យាល័យ កីឡាករ Kevin Kobrine បានបន្តចូលរៀនសាកលវិទ្យាល័យ University of California, Los Angeles (UCLA) ហើយរូបគេក៏បានបន្តលេងបាល់ទះឲ្យក្រុមបាល់ទះសាកលវិទ្យាល័យនេះដោយហៅកាត់ឈ្មោះក្រុមបាល់ទះ UCLA ចន្លោះឆ្នាំ ២០១៩ ដល់ ២០២២។

នៅពេលរូបគេបន្តការសិក្សាថ្នាក់អនុបណ្ឌិត កីឡាករបានផ្លាស់ទៅចូលរួមជាមួយក្រុមសាកលវិទ្យាល័យ University of Southern California ដែលហៅកាត់ឈ្មោះក្រុមបាល់ទះ USC ចន្លោះឆ្នាំ ២០២២-២៣។ នៅឆ្នាំដដែលនោះ រូបគេក៏បានចូលរួមលេងឲ្យក្រុម Utah Stingers ផងដែរ។
ចូលរដូវកាល ២០២៣-២៤ ទើបកីឡាករ Kevin Kobrine បានចូលរួមជាមួយក្លិបបាល់ទះអាជីពពិតប្រាកដគឺក្លិប Sporting Lisbon នៅប្រទេសព័រទុយហ្គាល់ ជាកន្លែងដែលរូបគេបានជួយក្រុមឈ្នះជើងឯក National Cup ១លើក និងរងជើងឯកលីគបាល់ទះកំពូលព័រទុយហ្គាល់ ១ លើក។

ក្រោយមក កីឡាករបានចូលរួមជាក្លិប FT 1844 Freiburg របស់ប្រទេសអាល្លឺម៉ង់ ចន្លោះឆ្នាំ ២០២៤-២០២៥ និងបន្តផ្លាស់ទៅលេងឲ្យក្លិបនៅប្រទេសបារាំងគឺ Alterna Stade Poitevin ឆ្នាំ ២០២៥-២០២៦ និងចុងក្រោយបំផុតមកដល់ប្រទេសកម្ពុជាដោយចូលរួមជាមួយ វិសាខា។
វត្តមានរបស់កីឡាករអាមេរិក Kevin Kobrine ត្រូវបានគេជឿថា នឹងធ្វើឲ្យក្រុមបាល់ទះ វិសាខា រឹតតែខ្លាំងដោយរូបគេលេងតួនាទីជាស្មាត់ឆ្វេងដោយចាប់ដៃជាមួយកីឡាករ វឿន វាសនា នៅស្មាត់ស្តាំ និងកីឡាករប្រេស៊ីល Michelucci Moralez ជាអ្នកការពារកណ្តាល បន្ថែមលើស្មាត់ ពិន សារ៉ុន, គួន ម៉ុម និង ផល រតនៈ។
សូមបញ្ជាក់ថា ការប្រកួតតេជោលីគ ជុំទី២ នឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែមិថុនា ខាងមុខនេះដោយសប្តាហ៍ទី១ វិសាខា ប៉ះ ស្នងការខេត្តស្វាយរៀង វេលាម៉ោង ៦ ល្ងាច។ នៅថ្ងៃទី២០ មិថុនា វិសាខា ប៉ះ ក្រុមក្រសួងមហាផ្ទៃ វេលាម៉ោង ៤ រសៀល និងថ្ងៃទី២១ មិថុនា វិសាខា ប៉ះ ក្រុមបញ្ជាការដ្ឋានអង្គរក្ស វេលាម៉ោង ៦ ល្ងាច៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


