Connect with us

ជីវិតកម្សាន្ដ

ស៊ូ ស៊ីរីកា ទម្លាយរឿងធ្លាប់បាក់ទឹកចិត្តដល់ថ្នាក់ចង់បោះបង់អាជីពសិល្បៈ ព្រោះរងការរិះគន់លើរូបរាង

បានផុស

នៅ

តារាចម្រៀងស្រីកញ្ញា ស៊ូ ស៊ីរីកា ថ្មីៗនេះបានបើកចិត្តទម្លាយពីរឿងរ៉ាវផ្ទាល់ខ្លួន ដែលធ្លាប់ធ្វើឱ្យនាងបាក់ទឹកចិត្តយ៉ាងខ្លាំង រហូតគិតចង់បោះបង់អាជីពសិល្បៈចោល ដោយសារតែរូបរាងរបស់ខ្លួន និងការរងការរិះគន់ពីមនុស្សមួយចំនួន ដែលមើលរំលងសមត្ថភាពពិតប្រាកដរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយបាត់មុខពីសិល្បៈច្រើនឆ្នាំ បច្ចុប្បន្ន ស៊ូ សុីរីកា នៅតែមានប្រជាប្រិយភាពក្នុងវិស័យចម្រៀង និងកំពុងបន្តអាជីពតារាចម្រៀង និងតែងឃើញបង្ហាញវត្តមានច្រៀងតាម Pub ឬព្រឹត្តិការណ៍ប្រគំតន្ត្រីក្រុមហ៊ុនមួយចំនួន។

តាមរយៈកិច្ចសម្ភាសមួយ ស៊ូ ស៊ីរីកា បានបង្ហាញពីមូលហេតុដែលធ្វើឱ្យខ្លួនបាត់មុខពីសិល្បៈមួយរយៈធំនោះ ដោយបានរៀបរាប់ពីការតស៊ូផ្លូវចិត្ត និងសម្ពាធដែលបានជួបប្រទះក្នុងអាជីពសិល្បៈ។

តារាចម្រៀងរូបនេះបានទម្លាយថា ខ្លួនធ្លាប់មានអារម្មណ៍បាក់ទឹកចិត្តយ៉ាងខ្លាំង និងគិតចង់បោះបង់វិស័យសិល្បៈ ព្រោះតែរូបរាងរបស់ខ្លួន ត្រូវបានមនុស្សមួយចំនួនរិះគន់ និងមិនឱ្យតម្លៃទៅលើសមត្ថភាពដែលខ្លួនមាន។ ការរងការប្រមាថ និងការមើលរំលងទាំងនេះ បានធ្វើឱ្យនាងជួបប្រទះភាពតានតឹងផ្លូវចិត្តយ៉ាងខ្លាំង។

ស៊ូ ស៊ីរីកា បានបញ្ជាក់ថា ខ្លួនធ្លាប់ព្យាយាមសម្រកទម្ងន់យ៉ាងខ្លាំង ដើម្បីឱ្យមានរូបរាងស្រស់ស្អាតស្របតាមការរំពឹងទុករបស់ទស្សនិកជន ប៉ុន្តែការខិតខំទាំងនោះបានប៉ះពាល់ដល់សុខភាពរបស់ខ្លួន រហូតត្រូវចូលមន្ទីរពេទ្យថែមទៀត។ ទោះជាយ៉ាងណា ការព្យាយាមទាំងនោះក៏មិនទទួលបានលទ្ធផលដូចការរំពឹងទុកដែរ។

បច្ចុប្បន្ន ស៊ូ ស៊ីរីកា បានជ្រើសរើសរស់នៅជាខ្លួនឯង និងមិនចង់ឱ្យពាក្យរិះគន់ពីអ្នកដទៃមានឥទ្ធិពលលើជីវិតរបស់នាងទៀតឡើយ។ នាងបញ្ជាក់ថា មិនថារូបរាងរបស់ខ្លួនបែបណានោះទេ ខ្លួននឹងបន្តរស់នៅដោយភាពជឿជាក់ និងផ្តោតលើសុភមង្គលរបស់ខ្លួនជាចម្បង៕ ដោយ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម