រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា ការយកករណីព្រំដែនកម្ពុជា-ថៃ ទៅតុលាការអន្តរជាតិគឺបង្ហាញឆន្ទៈរបស់ខ្លួនក្នុងការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយដោយសន្ដិវិធី ដែលខុសពីការប្រើកម្លាំងវាយឆ្មក់ប្រដាប់អាវុធចូលដោយបំពានក្នុងទឹកដីនៃរដ្ឋអធិបតេយ្យ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថារបៀបវារៈនៃកិច្ចប្រជុំខាងមុខនេះនឹងត្រូវលើកឡើងពីការយកករណីប្រាសាទតាមានតូច តាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំ៣ដើម្បីទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ តែម្ដង ហើយបើថៃមិនយល់ព្រមក៏កម្ពុជានៅតែប្ដឹងទៅដែរ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា ចំណាត់ការលើបញ្ហាព្រំដែនដ៏ចម្រូងចម្រាសជាមួយថៃ បានស្ដែងឱ្យឃើញពីភាពចាស់ទុំរបស់រាជរដ្ឋាភិបាលកម្ពុជា
លោកព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ប្រទេសថៃនឹងរងនូវភាពអាមាសនៅលើឆាកអន្តរជាតិជាថ្មីម្តងទៀត
សមាជរដ្ឋសភា និងព្រឹទ្ធសភា បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសសកម្មភាពវាយប្រហាររបស់កងទ័ពថៃលើកកងទ័ពកម្ពុជានៅតំបន់មុំបីកាលពីចុងខែឧសភា និងប្រកាសគាំទ្រឱ្យរដ្ឋាភិបាលកម្ពុជាយកបញ្ហាព្រំដែនដែលរកាំរកូសជាមួយថៃទៅដាក់នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងធ្ងន់ៗតបទៅនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីសម្ដេចទទួលដំណឹងថាថៃចង់ប្រើផែនទី១លើ៥០ពាន់លើការវាស់វែងព្រំដែនដោយចិត្តឯង ដោយសម្ដេចចាត់ទុកថាជាការប្រមាទ និងបោកបញ្ឆោតដ៏ទុច្ចរិត។
គ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស នៃក្រសួងការងារ ប្រកាសគាំទ្រជំហរដ៏ម៉ឺងម៉ាត់របស់ សម្ដេចនាយករដ្ឋមន្ត្រី...