ព័ត៌មានជាតិ
លោក ព្រាប កុល ៖ ថៃនឹងរងនូវភាពអាមាសនៅលើឆាកអន្តរជាតិជាថ្មីម្តងទៀតក្រោយពេលដែលខ្លួនបានធ្វើឱ្យកម្ពុជាអស់ភាពអត់ធ្មត់ ឈានដល់ការប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICJ)
លោកព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ប្រទេសថៃនឹងរងនូវភាពអាមាសនៅលើឆាកអន្តរជាតិជាថ្មីម្តងទៀត ក្រោយពេលដែលខ្លួនបានធ្វើឱ្យកម្ពុជាអស់ភាពអត់ធ្មត់ រហូតឈានដល់ការប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICJ) អំពីបញ្ហាថៃឈ្លានពានទឹកដីកម្ពុជានៅព្រំដែន កម្ពុជា-ថៃ។

កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចិត្តរៀបចំនីតិវិធីនាំយកករណីវិវាទព្រំដែន ខ្មែរ-ថៃ ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICJ) ឱ្យជួយកាត់ក្តី រកខុសត្រូវ ដើម្បីបញ្ចប់រឿង ឬហៅម្យ៉ាងទៀតតាមប្រសាសន៍ សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា ដើម្បី “ពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង”។
លោកបន្ថែមថា ការសម្រេចចិត្តប្តឹងទៅ ICJ នេះត្រូវបានគាំទ្រយ៉ាងពេញទំហឹង និងជាធ្លុងមួយ ពីសំណាក់សមាជិកនៃអង្គសមាជពិសេសនៃរដ្ឋសភា និងព្រឹទ្ធិសភា គណបក្សនយោបាយទាំងអស់ និងប្រជាពលរដ្ឋខ្មែរនៅទូទាំងសាកលលោក ដែលនេះបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់អំពីសាមគ្គីភាពដ៏រឹងមាំ និងឯកភាពជាតិ ក្រោមការដឹកនាំប្រកបដោយថាមពល ភាពឈ្លាសវៃ និងប៉ិនប្រសព្វ នៃសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។
ឯកសារប្រវត្តិសាស្ត្របានកត់សម្គាល់យ៉ាងច្បាស់ថា ប្រទេសថៃតែងប៉ុនប៉ងទន្ទ្រានយកទឹកដីនៅតំបន់ព្រំដែនកម្ពុជា-ថៃ ហើយធ្លាប់បង្កឱ្យមានទំនាស់ប្រដាប់អាវុធ ជាពិសេសនៅតំបន់មុំបី ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របី។ ល។ ដែលបង្កឱ្យមានពលទាហានរងរបួស និងស្លាប់ផងដែរ ដែលទង្វើបែបនេះ ត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងឈ្លានពានទឹកដីយ៉ាងគឃ្លើន។
គួររំឮកថា នៅឆ្នាំ ១៩៦២ កម្ពុជាធ្លាប់បានឈ្នះក្តីម្តងរួចទៅហើយនៅ ICJ ដែលស្ថាប័ននេះបានទទួលស្គាល់ថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងដែនដីរបស់កម្ពុជា និងបានដាក់លក្ខខណ្ឌឱ្យថៃដកកងទ័ពរបស់ខ្លួនចេញពីប្រាសាទព្រះវិហារ។ ករណីនេះជាភស្តុតាងដែលបញ្ជាក់ថា ថៃធ្លាប់បានប៉ុនប៉ងលេបត្របាក់យកទឹកដីកម្ពុជា ហើយនៅតែចិញ្ចឹមចិត្តទន្រ្ទានយកទឹកដីកម្ពុជានៅតំបន់នោះបន្តទៀត។
បើក្រឡេកមើលទិដ្ឋភាពនយោបាយរបស់ថៃ គេសង្កេតឃើញថា ថៃជារឿយៗតែងជួបវិបត្តិនយោបាយក្នុងប្រទេសរបស់ខ្លួន ហើយបញ្ហាមិនចុះសម្រុងគ្នានេះហើយ ដែលធ្វើឱ្យមានការខ្វែងគំនិតគ្នា និងកង្វះនូវបន្ទាត់នយោបាយជាក់លាក់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា ដែលធ្វើឱ្យកម្ពុជាចាំបាច់ត្រូវដោះស្រាយបញ្ហានេះនៅ ICJ ដោយចាំបាច់ និងដោយឈប់យោគយល់។
ច្បាស់ណាស់ថា ថៃនឹងរងនៅភាពអាមាសនៅលើឆាកអន្តជាតិជាថ្មីម្តងទៀតដូចកាលនៅឆ្នាំ១៩៦២ ក៏ដោយសារមហិច្ចតា លោភលន់ ប៉ុនប៉នទន្រ្ទាន ឈ្លានពាន ទឹកដីកម្ពុជា ដែលបុព្វបុរសខ្មែរបានពលីជីវិតក្នុងបុព្វហេតុថែរក្សា និងការពារឱ្យនៅគង់វង្សពីការរំលោភបំពាននាពេលអតីតកាល។
នៅក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាង ម៉ឺង ម៉ាត់ ថា “កម្ពុជាមិនចង់បានទឹកដីនៃប្រទេសជិតខាងណាមួយទេ ប៉ុន្តែកម្ពុជាក៏មិនអនុញ្ញាតឱ្យប្រទេសជិតខាងណារំលោភយកទឹកដីខ្មែរ ដែលនៅសេសសល់មកដល់បច្ចុប្បន្ននេះឡើយ”៕

-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១៩ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


